Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋភាគច្រើនសម្រុកចាយលុយដុល្លារក្រដាសតូច ព្រោះភ័យខ្លាចគេឈប់ឲ្យចរាចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន មានការយល់ច្រឡំចំពោះការចរាចរណ៍ក្រដាសប្រាក់ដុល្លា ពី១ ដល់៥ ដុល្លារអាមេរិកដោយគិតថា គេលែងទទួល ឬលែងចាយដូចធម្មតាទៀតហើយ។ ជុំវិញបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការប្រមូលក្រដាសប្រាក់ដុល្លាប្រភេទតូចៗ មកកាន់ធនាគារជាតិ មិនមែនមាន័យថា ហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លាអាមេរិកប្រភេទតូចៗទាំងនោះឡើយ។

យ៉ាងណាក៏ដោយ បុរស់លក់ទឹកអំពៅម្នាក់នៅម្តុំផ្សារ៧មករា បានយល់ឃើញថា បើឈប់ចរាចរណ៍ក្រដាសប្រាក់ដុល្លារ គួរតែឈប់ទាំងអស់តែម្កងទៅប្រសើរជាង ការដែលឈប់ប្រើប្រាស់មួយចំនួន ហើយមួយចំនួនធំនៅចាយបែបនេះ ធ្វើមានការយល់ច្រឡំ មានភាពរញ៉េរញ៉ៃមិនច្បាស់លាស់ ពិបាកបែងចែកក្នុងការចាយវាយ។

ចំណែកកញ្ញា ឆេង លី ជាអ្នកលក់ផ្លែឈើនៅផ្សារ៧ មករា បានកត់សម្គាល់ឃើញថា នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ ប្រជាពលរដ្ឋជាច្រើនដែលមកទិញផ្លែឈើ តែងនាំគ្នាសួរថា តើយកលុយដុល្លា ក្រដាស១ដុល្លារ ២ដុល្លា និង៥ដុល្លារ ឬទេ? ពេលនោះកញ្ញាក៏ទទួលយកដូចធម្មតា ​​ប៉ុន្តែនៅពេលអាប់ជាក្រដាសដុល្លាទៅគេវិញបែជាមិនមានអ្នកទទួលយក ឃើញដូចនេះ កញ្ញាក៏លែងហ៊នទទួលយកក្រដាសប្រាក់ដុល្លារប្រភេទតូចៗនោះ ដូចគេដែរ។​

អ្នកនាង ម៉ា លីស ជាអ្នកលក់អង្ក និងដូរលុយនៅក្នុងផ្សារ៧ មករា បានឲ្យដឹងថា នៅទទួលយកក្រដាសប្រាក់ដុល្លារប្រភេទតូចៗដដែល ប៉ុន្តែមានកំណត់ គឺហ៊ានទទួលយកតែសមល្មមដែលទុកសម្រាប់អាប់ទៅអតិថិជនមួយចំនួនប៉ណ្ណោះ អ្នកនាងមិនហ៊ានទទួលយកបន្តបន្ទាប់ចំនួនច្រើនឡើយ ព្រោះ បានទទួលដំណឹងថា បន្ទាប់ពីពេលនេះទៅ បីខែទៀតគេនឹងលែងឲ្យចាយលុយដុល្លារប្រភេទតូចៗនេះទៀតហើយ។​

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត នៅតែសម្តែងការព្រួយបារម្ភ ជាពិសេសអ្នកមានលុយក្រដាសប្រាក់ដុល្លារប្រភេទតូចៗ នៅសល់ច្រើន។ ពួកគេមួយចំនួនបានសម្រុកយកលុយក្រដាស់ប្រាក់ដុល្លារទាំងនោះទៅដូរយកក្រដាសប្រាក់រៀលវិញ រីឯអ្នកមួយចំនួនផ្សេងទៀត បានយកក្រដាសប្រាក់ដុល្លារទាំងនោះទៅចាយបង្ហើយ ព្រោះខ្លាចទុកយូរទៅ លែងមានកន្លែងចាយនាំសល់ចោល៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9277192