Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គោបុរៈផ្នែកខាងក្រោយនៃប្រាសាទតាសោមជាប្រាសាទដែល​គេភាគច្រើនមើលរំលង 🇰🇭

ប្រាសាទ​តាសោម ត្រូវ​បាន​កសាង​ឡើង​នៅ​ចន្លោះ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧។ ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិត​នៅ​វង់ធំ ខាង​កើត​ប្រាសាទ​នាគព័ន្ធ មាន​កំពែង​៣​ជាន់ ហើយ​កំពែង​នីមួយៗ​មាន​ខ្លោង​ទ្វារ​ចេញ​ចូល និង​សំណង់​ប្រាង្គ​កណ្ដាល រំលេច​ដោយ​ក្បាច់​រចនា​ដ៏​ច្រើន។

ប្រាសាទ​តាសោម ត្រូវ​គេ​បំផ្លាញ​ដោយ​ចេតនា​ក្នុង​រវាង​ស.វ​ទី​១៥ ឬ​១៦ ដែល​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​សភាព​បែកបាក់ និង​ទ្រុឌទ្រោម​យ៉ាង​ធ្ងន់ធ្ងរ​អស់​ជា​ច្រើន​រយ​ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ​១៩៩៨ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​គ្នា​រៀបចំ​គម្រោង​អភិរក្ស​ប្រាសាទ​តាសោម​ឡើង​វិញ ហើយ​បាន​បញ្ចប់​គម្រោង​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១២​កន្លង​មក។

WMF បាន​រៀបចំ​ឯកសារ​ទាក់ទង​នឹង​ប្រាសាទ ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ដែល​បែកបាក់​ខូចខាត និង​ត្រង់​ផ្នែក​ដែល​រលំ​ធ្លាក់​ឲ្យ​រឹងមាំ​ល្អ ព្រម​ទាំង​រៀបចំ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ ក៏​ដូចជា​ពន្យល់​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ប្រាសាទ​តាសោម។ បន្ថែម​ពី​នេះ ក្រុម​ការងារ​គម្រោង​ក៏​បាន​សម្អាត​ច្រក​ចេញ​ចូល​រោងទង និង​ទីធ្លា​ជុំវិញ​ប្រាសាទ ដើម្បី​សម្រួល​ដល់​ការ​ឆ្លង​កាត់​ពី​លិច​ទៅ​កើត។ 

from: https://tnaot.com/km/m/detail/article/9276941