Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺទឹកនោមផ្អែមឆ្លងកូវីដ១៩ ប្រឈមនឹងការស្លាប់ច្រើន

ព្រឹត្ដិបត្រ Diabetologia បានផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ថា បើតាមការសិក្សាទៅលើអ្នកជំងឺ ជាង១៣០០នាក់ បានបង្ហាញថា អ្នកជំងឺម្នាក់​ ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម១០នាក់ ដែលឆ្លងកូវីដ១៩ អាច​ស្លាប់​នៅក្នុងរយ:ពេល៧ថ្ងៃ នៃការពារព្យាបាល នៅក្នុងមន្ទីរពេទ្យ។

អ្នកស្រាវជ្រាវ​ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បង្ហាញថា អ្នកជំងឺទឹកនោមផ្អែម ដែលមានអាយុច្រើន អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ការសិក្សា​ បានបង្ហាញទៀតថា ២ភាគ៣ នៃអ្នកជំងឺ ជាបុរស ហើយអាយុជាមធ្យមទាំង២ភេទ គឺអាយុ៧០ឆ្នាំ។ រីឯអ្នកជំងឺមានអាយុលើសពី៧៥ឆ្នាំ អាចប្រឈមនឹងអត្រាស្លាប់ច្រើនជាងអ្នកជំងឺ មានអាយុ៥៥ឆ្នាំ ឬតិចជាងនេះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ផលវិបាក នៃបញ្ហាសរសៃឈាម ក៏អាចប៉ះពាល់ដល់ភ្នែក តម្រងនោម និងសរសៃប្រសាទផងដែរ។ ករណីខ្លះត្រូវបានរកឃើញទៅលើអ្នកជំងឺ​ ប្រហែលជិតពាក់កណ្ដាល។  រីឯអ្នកជំងឺប្រហែលជាង៤០ភាគ ត្រូវបានរកឃើញ មានបញ្ហាជាច្រើនទៀត ក៏ទាក់ទងនឹង​សរសៃឈាម នៅក្នុងបេះដូង ខួរក្បាល និងជើង។

ការស្រាវជ្រាវ បានបញ្ជាក់ថា អាំងស៊ុយលីន (Insulin) និងការព្យាបាលដទៃទៀត ពាក់ព័ន្ធនឹងការកែប្រែជាតិស្ករ នៅក្នុងឈាម មិនមែនជាកត្តាហានិភ័យធ្ងន់ធ្ងរ នៃអ្នកកូវីដ១៩នោះទេ។ ប៉ុន្ដែវាអាចមានបញ្ហា សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ រីឯកត្ដាគ្រោះថ្នាក់ដទៃទៀត អាចនឹងកើតមាន រួមមាន ជំងឺបេះដូង ជំងឺលើសឈាម (សម្ពាធឈាមខ្ពស់) និងអ្នកមានប្រវត្ដិជំងឺសួត។

បើគិតត្រឹមវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង ៥ ៩២០ ០៨៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២ ៥៩២ ០០១ និងស្លាប់ ៣៦២ ៣៦០នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9276930