Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លើកដំបូងហើយដែល Ice Paris និង Pearwah ច្រៀងបទ «My Ambulance» មាន ៨ ភាសា

ព្រឹត្តិការណ៍ការប្រគំតន្រី្ត One Love Asia រយៈពេលជិត ៩ ម៉ោងដែល WebTVAsia និង YouTube សហការគ្នា​បង្កើតជាការប្រគំតន្រ្តីផ្សាយផ្ទាល់ក្នុងការគាំទ្រដល់អង្គការយូនីសេហ្វអាស៊ី។ ដោយសារបញ្ហាកូវីដ ១៩ ការប្រគំតន្ត្រី នេះត្រូវបានធ្វើការផ្សាយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់ One Love Asia កាលពីយប់ថ្ងៃទី ២៧ ខែឧសភា។

តារាសម្ដែងនិងតារាចម្រៀងប្រចាំប្រទេសថៃ Ice Paris និង Pearwah បានច្រៀងបទ «My Ambulance» ក្នុង Version One Love Asia ដែលមាន ៨ ភាសាដូចជា ថៃ វៀតណាម, ចិន, ម៉ាឡេស៊ី, ហ្វីលីពីន, ជប៉ុន, ឥណ្ឌូនេស៊ី,និង កម្ពុជា ក្នុងការចូលរួមជួយគាំទ្រដល់អង្គការ unicef និងស្វែងរកមូលនិធិដើម្បីជួយកុមារដែលងាយរងគ្រោះ។

គួរឲ្យដឹងផងដែរថា កម្មវិធីប្រគំតន្ត្រី One Love Asia នេះគឺរៀបចំឡើងដោយអង្គការ Unicef សហការជាមួយ WHO ដើម្បីស្វែងរកជំនួយជួយដល់កុមារខ្វះខាតនៅលើពិភពលោក ជាពិសេសកុមារដែលកំពុងតែរងគ្រោះកំឡុងពេលជំងឺកូវីដ ១៩ កំពុងរាតត្បាត៕

from: https://tnaot.com/km/m/detail/article/9276863