រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបានអនុម័តលើគម្រោងដ៏ល្អមួយនេះ ដែលនឹងផ្គត់ផ្គង់ថាមពលដល់ផ្ទះប្រជាជនចំនួន ៩១ ០០០ខ្នង ជាមួយនឹងបន្ទះសូឡាដ៏ធំនេះ។ គម្រោងនេះ អាចរួមបញ្ចូលប្រព័ន្ធរក្សាទុកថាមពលដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែវាត្រូវបានជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងតំបន់ ដោយចង់បែងចែកឲ្យមានកន្លែងធម្មជាតិបៃតងនៅដូចជា Greenpeace, RSPB និង CPRE នៅក្នុងនោះផងដែរ ទើបមានប្រឆាំងនឹងផែនការនេះ។
ប្រជាជននៅតំបន់នោះគិតថា បើធ្វើឧស្សាហកម្មនៅជនបទបែបនេះ វានឹងអាចបង្កអន្តរាយដល់បរិស្ថាន និងសត្វព្រៃដែលនៅតំបន់ជាប់គ្នានោះផងដែរ។ ប៉ុន្តែអង្គការ Friends of the Earth ក៏បានផ្តល់យោបល់ និងការគាំទ្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីគុណប្រយោជន៍នៃការដាក់ផ្ទាំងសូឡានេះដែរ។
លោក Mike Childs ដែលជាអ្នកនាំពាក្យ ក៏បានលើកឡើងថា “គ្មាននរណាម្នាក់ចង់ឃើញការខូចខាតដល់ទីជម្រកនៅក្នុងតំបន់នោះទេ ប៉ុន្តែនេះមិនមែនជាវាលស្មៅដែលគួរឲ្យស្រឡាញ់ប៉ុន្មាននោះទេ។ ការផ្លាស់ប្តូរនៃការប្រើប្រាស់ក្នុងតំបន់គឺពុំមែនជាបញ្ហាទេ ព្រោះថាកសិកម្មនៅទីនោះក៏ពឹងផ្អែកខ្លាំងលើការប្រើប្រាស់សារធាតុគីមីក្នុងកម្រិតខ្ពស់ដែលកំពុងបង្កអន្តរាយដល់សត្វល្អិត និងសត្វព្រៃដែរ។ ដូច្នេះ ក្នុងការធ្វើអ្វីមួយ យើងតែងតែមានទំនួលខុសត្រូវរៀងខ្លួន”។ ដោយមានការយល់ស្របពីប្រជាជនហើយ រដ្ឋាភិបាលក៏បានរៀបចំដាក់ឲ្យប្រើប្រាស់នូវផ្ទាំងសូឡាដ៏ធំនេះ ជាមួយនឹងប្រព័ន្ធរក្សាទុកថាមពលដ៏ធំបំផុតក្នុងពិភពលោក ៕
កែសម្រួលដោយៈ សំណាង