Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“រកា​កណ្ដាល” អារាម​ដ៏​ស្ងប់ស្ងាត់​អាយុ​ជាង​២០០​ឆ្នាំ​ តែអ្នក​ផង​ទៅ​ហួស​មក​ហួស​

វត្ត​បទុម​នី​វណ្ណ​រាម ហៅ​វត្ត​រកា​កណ្ដាល សាង​ឡើង​ក្នុង​សតវត្ស​ទី​១៨ ជា​វត្ត​ដែល​ចំណាស់​មួយ​នៅ​ក្នុង​ក្រុង​ក្រចេះ និង ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​បែប​សាសនា​​ដ៏​មាន​តម្លៃ​មួយ​​របស់​ខេត្ត។

វិហារ​ឈើ​បុរាណ​ប្រក់​ក្បឿង​ វត្ត​រកា​កណ្ដាល​គឺជា​តំបន់​ទេសចរណ៍​វប្បធម៌​មួយ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មិន គួរ​រំលង​​ឡើយ បើ​និយាយ​ពី​អាយុ​កាល​វិញ​វិហារ​ឈើ​នោះ​គឺមានវ័យចំណាស់ប្រមាណជាង២០០ឆ្នាំមកហើយ។​ វិហារ​នេះ​រំលេច​ទៅ​ដោយ​ក្បាច់​ក្បូរ​ឆ្លាក់​លើ​ឈើ​​យ៉ាង​វិចិត្រ និង​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​មាន​លក្ខណៈ​ខុសប្លែក​ពី​ព្រះវិហារ​ដទៃ។​

មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រកាកណ្តាលទី១ សង្កាត់​រកា​កណ្ដាល ក្រុងក្រចេះ តាម​ផ្លូវជាតិ​លេខ​៧៦​ចម្ងាយជាង២គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ វិហារ​វត្ត​រកា​កណ្ដាល​បច្ចុប្បន្ន​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​បេតិកភណ្ឌ​ជាតិ និង​ធ្វើការ​គ្រប់គ្រង​ដោយ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​៕

from: https://tnaot.com/km/m/detail/article/9276646