
វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង បានសម្រេចបញ្ចប់អាជីពកីឡាប៉េតង់ហើយ ដោយសារបញ្ហាសុខភាព និងពេលវេលា។
លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។
សូមបញ្ជាក់ថា វីរកីឡាការនី កែ ឡេង វ័យ៥៧ឆ្នាំ បានឈ្នះមេដាយជើងឯកពិភពលោកកីឡាប៉េតង់ដល់ទៅ ៤ឆ្នាំជាប់ៗគ្នា គឺចាប់ពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលធើ្វឲ្យកម្ពុជា មានភាពល្បីខ្លាំងលើកីឡាមួយនេះ និងបានផ្ដល់សិទ្ធិឲ្យកម្ពុជាធើ្វជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះផងដែរ៕