ខែ្សប្រយុទ្ធរបស់ក្រុមបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហើបថា ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដែលរូបគេចូលចិត្ដតាំងពីនៅក្មេង ខណ:កីឡាករដែលរូបគេចូលចិត្ដគឺ Ruud van Nistelrooy។
កីឡាករជំនាញជើងឆ្វេងរូបនេះត្រូវបានគេចាត់ទុកជាកីឡាករដ៏មានប្រជាប្រិយភាពមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា ត្បិតទេពកោសល្យក៏ដូចជាទម្រង់លេងរបស់គេ បានធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរខ្លាំង ខណ:កាលពីរដូវកាលមុន រូបគេក៏បានជួយបឹងកេត លើកពានរង្វាន់សម្ដេចហ៊ុនសែន ផងដែរ។
បើតាមមិត្ដភក្ដិជិតដិតរបស់កីឡាករដែលមានប្រភពមកពីខេត្ដកំពតរូបនេះ បានឲ្យដឹងថា មូលហេតុដែលរូបគេគាំទ្រ Man Utd គឺដោយសារតែរូបគេស្រលាញ់ការលេងរបស់ក្រុមនេះ ជាពិសេសអតីតកីឡាករនៅទីនោះគឺ Ruud van Nistelrooy គឺជាកីឡាករសំណព្វចិត្ដខ្លួនដែលធ្លាប់លេងនៅទីនោះស្រាប់៕
ដោយ៖ សុគន្ធតារា