ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា កាន់ធ្ងន់ធ្ងរកើនឡើងខ្លាំង នៅក្នុងរយៈកាលចុងក្រោយនេះ ទាំងអ្នកជំងឺបាត់បង់ជីវិត និងករណីឆ្លងថ្មី។
ក្រសួងសុខាភិបាលឥណ្ឌា នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះបាត់បង់ជីវិតថ្មី សរុប ១៧៥ នាក់ និងឆ្លងថ្មីវិជ្ជមាន ៧ ៤៦៦ ករណី ។ នេះជាករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត នៅក្នុងប្រទេសនេះ ចាប់តាំងវីរុសបានឆ្លងរាតត្បាតរហូតមក។
គិតចាប់ពីពេលជំងឺបានផ្ទុះឡើ រហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឥណ្ឌាកត់ត្រាឃើញថា មានអ្នកឆ្លង សរុប ១៥៨ ៣៣៣ នាក់ ក្នុងនោះ ៤ ៥៣១ នាក់បានបាត់បង់ជីវិត ។
ក្រសួងសុខាភិបាលឥណ្ឌា បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ សរុប ៧១ ១០៦នាក់ បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ ក្រោយពីមានភាពល្អប្រសើរ។ ចំនួនអ្នកជំងឺសរុបក្នុងប្រទេសនេះ មាន ១៦៥ ៨២៩ នាក់។
ថ្ងៃទី២៩ ខែឧសភា គឺមានរយ:៦៦ថ្ងៃ ដែលឥណ្ឌា បន្តចាក់សោ ឬបិទប្រទេស។ រដ្ឋាភិបាលអនុវត្តផែនការនេះឡើង ដើម្បីគ្រប់គ្រងទប់ស្កាត់ការឆ្លងរាតត្បាតវីរុស។ ថ្ងៃប្រកាសចាក់សោប្រទេសដំបូងគេ គឺថ្ងៃទី២៥ ខែមីនា ហើយបានប្រកាសពន្យារពេលម្តង នៅថ្ងៃទី១៧ ខែឧសភា និងម្តងទៀត នៅថ្ងៃទី៣១ ខែឧសភា ៕ ប្រែសម្រួលដោយ៖ thach yat