Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុនទៅលេងកោះស្តេច គួរស្វែងយល់ពីចំនុចទាំងនេះ

ខេត្តកោះកុងៈ បច្ចុប្បន្ននេះកោះស្តេច និងកោះមួយចំនួនក្បែៗនោះបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្តកោះកុង ដែលមានភ្ញៀវទេសចរជាតិជាច្រើនបាននាំគ្នាទៅលេងកំសាន្តនាពេលចុងសប្តាហ៍ ដោយសារតែភាពស្រស់ស្អាត និងផ្លូវធ្វើដំណើរមានភាពងាយស្រួល ។ កោះស្តេចមានទីតាំងស្តិតក្នុង ឃុំកោះស្តេច, ស្រុកគីរីសាគរ, ខេត្តកោះកុង ដែលកោះនេះគឺជាទីរួមស្រុកគីរីសាគរតែម្តង ។ ពេលនេះយើងមកស្វែងយល់បន្ថែមពីកោះស្តេចមុននិងយើងធ្វើដំណើរទៅទីនោះ ។

1. កោះស្តេចជាកោះរដ្ឋបាលដែលមានមនុស្សរស់នៅ ប្រកបមុខបរផ្សេងៗជាពិសេសគឺជាអ្នកនេសាទ ឬជាអ្នកប្រមូលទិញផលនេសាទ ធ្វើអោយកោះស្តេចក្លាយទីតាំងប្រមូលទិញនិងចែកចាយគ្រឿងសមុទ្រធំមួយក្នុងខេត្តកោះកុង ។ 

2. ការស្នាក់នៅ ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុកកើនឡើងខ្លាំង តម្រូវការការស្នាក់នៅក៏កើនឡើងដូចគ្នា យើងសង្កេតឃើញថាមានផ្ទះសំណាក់ថ្មីជាច្រើន ក៏ដូចមានការរៀបចំន្លែងស្នាក់នៅបែបបោះតង់ផងដែរ(នៅកោះស្មាច់), ផ្ទះសំណាក់កោះស្តេចមានលាភ, ផ្ទះសំណាក់កោះស្តេចមានជ័យ, Koh Sdach Eco-resort, កោះស្តេចហូមស្តេ……….

3. ការធ្វើដំណើរពីភ្នំពេញទៅកោះស្តេច មានចម្ងាយ 244km តាមផ្លូវជាតិលេខ 4, 48(បំបែកស្រែអំបិល), នឹង វិថី សាយ ភូថង(បត់ឆ្វេងពីផ្លូវ48) យើងអាចធ្វើតាមរយ: ម៉ូតូ ឡានផ្ទាល់ខ្លួន, ឬ ឡានឈ្នួលម្តុំម៉ុងឌីយ៉ាល់(25, 000រៀល/ម្នាក់)ទៅដល់ផែពយជប៉ុនតែម្តង ។

4.ហេដ្ឋារចនាសម្ព័នលើកោះ

-ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលត្រឹមថ្នាក់ស្រុក មានផ្លូវប៉េតុងប្រវែងជាង១គីឡូម៉ែត្និងមានផ្លូវខ្វាត់ខ្វែងតូចរ, មន្ទីពេទ្យ, សាលារៀនដល់ថ្នាក់វិទ្យាល័យ, វត្ត 

– ផែនេសាទ ដ៏វែង

5. សកម្មភាពកំពុងពេញនិយម

+ជិះទូកស្ទូចត្រី

-សម្រាប់គ្នាត្រឹម 5 នាក់អូប៊័រជួលមួយថ្ងៃ 60$

-ទូកសម្រាប់មនុស្ស 10 នាក់ឡើងមួយថ្ងៃ100$ជាង ទូកនេះយើងអាចចម្អិនត្រីហូបនៅលើទូកតែម្តង

+មុជទឹកមើលផ្កាថ្មរ(កោះរីករាយ) ចំនុចពិសេស ទឹករាក់ ផ្ការថ្ម និងត្រីមានច្រើនប្រភេទ  

+ដើលេងតាមកោះ នៅពេលដែលយើងនិយាយពីកោះស្តេចគឺមិនមែនដើរលេងតែនៅលើកោះទេ មានកោះផ្សេងៗទៀតនៅក្បែៗកោះស្តេចដែលយើងអាចនៅលេងបាន

-កោះទទឹង ជាកោះស្អាតតែមិនសូវមានខ្មែរស្គាល់ទេមានផ្ទះស្នាក់របស់បរទេសនៅលើនោះ តែក៍មានផ្ទះប្រជាពរដ្ឋនៅទីនោះដែតែតិចគ្រួសារទេ 10នាទីពីកោះស្តេច។ មានចំការដូង ឆ្នេរស្អាត ទឹកថ្មាខ្លាំងឆ្លុះមើលដល់បាត។

-កោះឆាន់មិនមានការអភិវឌ្ឍ គ្មានអ្នករស់នៅ ដោយសារគ្មានឆ្នេរទេ

-កោះខ្មោច ឬ កោះសាមិត្ត ឬ កោះរីកាយ ជាកោះតូចមួយនៅខាងចុងនៃកោះស្តេចជាតំបន់ផ្ការថ្មរដ៍ច្រើន ជាទីកន្លែងពេញនិយមមិនអាចរំលងបាន ។

-កោះអំពិល(តូច ធំ កណ្តាល) ចំការដូង ទឹករាក់ នឹង ថ្លារខ្លាំង កំពុងអភិវឌ្ឍដូចជាកោះសង្សារដែរ ។

-កោះស្មាច់ ជាកោះធំមួយទឹកថ្លា មានឆ្នេរវែងជាងកោះដ៍ទៃ ចំការដូង និង មានប្រភពទឹកសាប បានក្លាយជាទីតាំងបោះតង់ដ៏ពេញនិយម ។

-ជិះអូប៊័ឆ្លងពីពយជប៉ុនទៅកោះស្តេចទៅវិញទៅមក 10,000រៀល ទៅ 15,000រៀល ក្នុងមនុស្សម្នាក់

6. ប្រជាជននោលើកោះស្តេចចិត្តល្អរស់រាយរាក់ទាក់។ បើចង់ស្រួលទៅដល់រកម៉ូតូឌុបមួយសុំលេខគាត់ឲ្យហើយងាយស្រួលទិញរបស់ញាំព្រោះគាត់ស្គាល់កន្លែងអ្នកលក់ច្រើន។

7. ហេតុអ្វីទៅលេងកោះស្តេច?

-ភាពស្ងប់ស្ងាត់

-ភាពស្រស់ស្អាត

-ផ្កាថ្មរ

-តម្លៃសមរម្យ

-លើកស្ទួយទេសចរណ៍ក្នុងស្រុក

-ជិតជាងកោះរ៉ុង តែស្អាតដូចគ្នា

រូបភាព និងអត្ថបទដោយ ពូស្មី

from: https://tnaot.com/km/m/detail/article/9276310