ច្បាស់ហើយថា ប្រិយមិត្តខ្លះគឺសូម្បីតែចូលលេងព្រះបរមរាជរាំងក៏មិនដែលផង បើចូលលេងក៏ប្រហែលដើរហួស មិនចាប់អារម្មណ៍នៅកំណប់លើជញ្ជាំងវត្តព្រះកែវមរកត ក្នុងព្រះបរមរាជ្យរាំងរបស់ប្រទេសកម្ពុជាយើង ។ រូបគំនូរនេះត្រូវបានគូរឡើងក្នុងកំឡុងឆ្នាំ ឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត និងមានវិចិត្រករខ្មែរចំនួន៤០នាក់ជាអ្នកគូរ ពីឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះព័ទ្ធមួយជុំវិញជញ្ជាំងទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ បច្ចុប្បន្ននេះគំនូរហាក់ខូចត្បិតតែមានការជួសម្តងរួចមកហើយក្នុងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាការសហការជាមួយរដ្ឋាភិបាលប្រទេសប៉ូឡូញ ។
រូបភាព និងអត្ថបទដោយ ពូស្មី