ភ្នំពេញ៖ ជាមួយនឹងរោគរាតត្បាតជាសកលនាពេលបច្ចុប្បន្ន បង្កដោយមេរោគកូវីដ-១៩ ការរក្សាឲ្យបាននូវអនាម័យផ្ទាល់ខ្លួន និងការអនុវត្តន៍គម្លាតសង្គមក្នុងទីប្រជុំជន គឺជាវិធានការចាំបាច់ដើម្បីសុវត្ថិភាព។ ដើម្បីការពារសុខភាពយើងឲ្យបានប្រសើរជាងមុន ជម្រើសឆ្លាតវៃ និងមានសុវត្ថិភាព គឺការប្រើប្រាស់វិធីទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់ នៅពេលត្រូវចំណាយថ្លៃទិញទំនិញនៅឯផ្សារទំនើប ចំណាយថ្លៃអគ្គិសនី ទឹក ទូរស័ព្ទ ថ្លៃឈ្នួលផ្ទះ ដើម្បីកាត់បន្ថយនូវភាពប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ។
UnionPay អន្តរជាតិមានទិសដៅបន្តការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន ប្រកបដោយគុណភាពលំដាប់ពិភពលោកដែលផ្តល់សុវត្ថិភាពលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជនដោយផ្អែកលើនវានិវត្តន៍ និងការសម្របទៅតាមនិន្នាការធុរកិច្ចបច្ចុប្បន្ន។
ជាការពិតណាស់អតិថិជន UnionPay អាចមានជម្រើសច្រើនក្នុងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា ដើម្បីគាំទ្រដល់តម្រូវការទូទាត់ប្រចាំថ្ងៃ។
អតិថិជន UnionPay អាចកុំម្ម៉ង់ភីហ្សាពី ភីហ្សាខមផេននី (Pizza Company) ឬពីក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដូចជា ញ៉ាំ២៤ (Nham24) និងមូវ (MOOVE) ដូច្នេះពួកគាត់មិនត្រូវការទៅតម្រង់ជួររង់ចាំខ្ចប់អាហារនោះទេ។ ប្រសិនបើពួកគាត់ចង់រក្សាសុខភាពឲ្យល្អ ពួកគាត់អាចនៅផ្ទះថែរក្សារាងបានដោយធ្វើការកុំម្ម៉ង់ឈុតកីឡា និងសម្ភារកីឡាពី Decathlon តាម https://www.decathlon.com.kh/en/.។
ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវចេញទៅក្រៅទិញគ្រឿងទេសនោះ កាត UnionPay មានការទទួលស្គាល់ពីបណ្ដាសាខាផ្សារទំនើបទូទាំងប្រទេស ដូចជា AEON MaxValu ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ផ្សារថៃហួត និងផ្សារជាច្រើនទៀត។ នៅ AEON MaxValu អ្នកថែមទាំងរីករាយនឹងការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែប្រើ UnionPay។
នៅពេលទូទាត់ដោយផ្ទាល់តាមកន្លែងលក់ទំនិញនានា អាចប្រើប័ណ្ណឥណពន្ធ ឬឥណទាន UnionPay ជំនួសឲ្យរូបីយប័ណ្ណដែលអាចផ្ទុកនូវមេរោគ និងបាក់តេរីជាច្រើន។ យើងមានដៃគូក្នុងស្រុកដូចជា ធនាគារ អេប៊ីអេ (ABA) ធនាគារ អេស៊ីលីដា (Acleda) និងធនាគារភ្នំពេញពាណិជ្ជ (PPC Bank) ក្នុងនោះ UnionPay ក៏មានរៀបចំម៉ាស៊ីនឆូតកាតតាមហាងទំនិញនានា ដូចជា Smart Shops និងផ្សារទំនើបឡាក់គី ដោយគ្រាន់តែដាក់កាត UnionPay លើម៉ាស៊ីនឆូតកាត ម៉ាស៊ីននឹងអនុញ្ញាតិឲ្យធ្វើការទិញ បែបនេះមិនត្រឹមតែមិនបាច់ហុចកាតឲ្យទៅបេឡាករទេ វាថែមទាំងអាចធ្វើឲ្យអតិថិជនយើងកាត់បន្ថយបាននូវការប៉ះពាល់គ្នាបានមួយចំណែកទៀត៕