លីគកំពូលអ៊ីតាលី ឬ Serie A នឹងត្រលប់មកវិញនៅថៃ្ងទី២០ ខែមិថុនា ខាងមុខនេះ, នេះបើតាមលោក Vincenzo Spadafora រដ្ឋមន្រី្ដក្រសួងកីឡាបានបញ្ជាក់។
Serie A បានផ្អាកតាំងពីថៃ្ងទី៩ ខែមិនា មកម្ល៉េះ ក្រោយវីរុស covid-19 បានរាលត្បាតខ្លាំង ខណ: Juventus កំពុងស្ថិតនៅលើកំពូលតារាង ស្របពេលនៅសល់១២ប្រកួតទៀតទើបបញ្ចប់រដូវកាល។
សូមបញ្ជាក់ថា កាលពីថៃ្ងទី២០ ខែឧសភា កន្លងទៅ សហព័ន្ធបាល់ទាត់អ៊ីតាលីហៅថា FIGC បានជួបប្រជុំគ្នា ដោយដាក់ផែនការថៃ្ងទី២០ ខែសីហា គឺជាថៃ្ងបិទបញ្ចប់រដូវកាល ២០១៩-២០២០៕
ប្រភព៖ BBC