Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បន្លំលួចទឹកអប់ក្នុងផ្សារទំនើបអ៊ីអន២ តែគេចមិនផុតពីកាមេរ៉ា ត្រូវសន្តិសុខចាប់ជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសន្តិសុខឯកជននៅផ្សារទំនើបអ៊ីអន២ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ក្រោយពីរូបគេបានបន្លំលួចយកទឹកអប់បានហើយប្រុងគេចខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១៖០០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារទំនើបអ៊ីអន២ ផ្លូវ១០០៣ ភូមិប៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

ជនសង្ស័យមានឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (គ្មានសារធាតុញៀន)។ តាមការរៀបរាប់របស់សន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបអ៊ីអន២ ហើយបានបន្លំលួចយកទឹកអប់ចំនួន ៣៩ដប ហើយមិនបានយកទៅកន្លែងគិតលុយទេរួចក៏ដើរចេញ ពេលនោះបុគ្គលិកមើលឃើញតាមកាមេរ៉ាសុវត្តិភាព ក៏ឲ្យសន្តិសុខឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9275920