Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១៩ សប្តាហ៍ដើមឆ្នាំ២០២០ កម្ពុជាមានអ្នកកើតជំងឺគ្រុនឈាមជាង២ពាន់នាក់

ភ្នំពេញ៖ ជំងឺគ្រុនឈាមក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០ កម្ពុជាមានអ្នកកើតចំនួន ២ ១៧២ ករណី ដែលចំនួនករណីឈឺនេះ នឹងអាចបន្តកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជន នៃបណ្តាខេត្តនាពេលខាងមុខ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល TNAOT APP ទទួលបាននៅយប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០នេះ។

សេចក្តីជូនព័ត៌មានស្តីពី វិធានការការពារ និងទប់ស្កាត់ជំងឺគុ្រនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ ម៉ែត្រពីកន្លែងកើត។

តាមការស្រាវជ្រាវ បានឲ្យដឹងថា សត្វមូសខ្លាចូលចិត្តពងបង្កបង្កើតកូនចៅ នៅក្នុងសំបងកង់ឡាន និង សំបកកង់ម៉ូតូចាស់ៗ ១១ដង ច្រើនជាង វត្ថុដាក់ទឹកសំរាប់ប្រើប្រាស់ផ្សេងៗ។ ការសិក្សារបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ កន្លងមក បានបង្ហាញថា ជំងឺគ្រុនឈាម ក្នុងរដូវវស្សាច្រើនជាង២ដង បើធៀបនឹងចំនួនករណីក្នុងរដូវប្រាំង ហើយមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងកត្តាអាកាសធាតុដូចជា កំដៅ ចំនួនទឹកភ្លៀង និងសំណើម។

ដើម្បីការពារសុខាភាព ចៀសផុតពីជំងឺគ្រុនឈាម ដោយសត្វមូសខ្លាញីខាំ ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋគ្រប់គ្នា រួមទាំងអាជ្ញាធរមូលដ្ឋាន​ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឲ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬត្រូវគ្របឲ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំ បាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ជឹមត្រីប្រាំពីពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។

ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ឬ ដុត កំទេចចោល ឬទុកដាក់ឲ្យមានរបៀប ដើម្បីកុំឲ្យមានទឹកដក់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9275807