Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មួយថ្ងៃសោះ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សស្លាប់របួសរហូតដល់៣២នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ ១៦នាក់ របួសស្រាល ១៣នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៅថ្ងៃទី២៨ ខែឧសភាម្សិលមិញនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ៣២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៨លើក។

សូមបញ្ជាក់ឱ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ រាជរដ្ឋាភិបាលបានអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយដាក់ទោសយ៉ាងធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ជាពិសេសបើកបរពេលស្រវឹង និងបើកបរហួសល្បឿន។ ការអនុវត្តនច្បាប់ផ្លូវគោកថ្មីនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ធំធេងណាស់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9275675