Mike Tyson បានធើ្វការបង្ហាញខ្លួនក្នុងសង្វៀនកីឡាកាស AEW ថែមទាំងប្រតាយប្រតប់ជាមួយកំពូលអ្នកកីឡាកាស Chris Jerico ថែមទៀតផង ដែលធើ្វឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។
អតីតកីឡាករប្រដាល់ដ៏ល្បីរូបនេះ បានធើ្វការហ្វឹកហាត់ខ្លាំង ដោយបានចូលកន្លែងហាត់ប្រាណ និងកែប្រែរូបរាងរបស់លោក ជាពិសេសគឺបានហ្វឹកហាត់ប្រដាល់ដោយលោកបានធើ្វការបង្ហោះនូវវីដេអូមួយចំនួនតាមរយ:បណ្ដាញសង្គមរបស់លោក ហើយលោកបានប្រកាសកាលពីប៉ុន្មានសប្ដាហ៍មុនថា លោកអាចនឹងវិលចូលសង្វៀនប្រដាល់នូវថៃ្ងណាមួយវិញ។
យ៉ាងណាក្ដី កាលពីម្សិលមិញនៅលើសង្វៀនកីឡាកាស AEW បុរសវ័យ៥៣ឆ្នាំនេះ បានបង្ហាញខ្លួន និងបានតទល់ជាមួយ Chris Jerico ហើយក៏បានឈ្លោះប្រកែកគ្នា បង្កើតបានទៅជាការវាយគ្នា ដែលធើ្វឲ្យមនុស្សជាច្រើនឃាត់ពួកគេទាំងពីរ៕
ប្រភព៖ Dailymail