បន្ទាប់ពីលីគកំពូលអង់គ្លេស ប្រកាសអំពីការវិលត្រឡប់មកវិញរបស់ខ្លួន គឺថ្ងៃទី ១៧ មិថុនាខាងមុខនេះ លីគកំពូលរបស់ប្រទេសអ៊ីតាលីក៏បានប្រកាសអំពីការវិលត្រឡប់មកវិញរបស់ខ្លួនផងដែរ។
យោងតាមរដ្ឋមន្រ្តីផ្នែកកីលារបស់ប្រទេស លោក Vincenzo Spadafora បានប្រកាសថា ថ្ងៃទី ២០ ខែក្រោយនេះ ប្រកួតផ្លូវការនៃ Serie A នឹងចាប់ផ្តើមឡើងវិញផងដែរ។ លោកក៏ធ្លាប់លើកឡើងថា ការត្រឡប់មកវិញនៃបាល់ទាត់ គឺចាំបាច់ត្រូវធានាអោយបានថា វាមានសុវត្ថិភាពគ្រប់គ្រាន់ និងកីឡាករ និងបុគលិកមានភាពរីករាយ។
គួររម្លឹកបានដែរថា Serie A បានផ្អាកការប្រកួតរបស់ខ្លួនក្នុងខែមីនា ដោយសារ Covid 19 និងបានអនុញ្ញាតអោយហ្វឹកហាត់ឡើងវិញនៅក្នុងខែនេះ។