បន្ទាប់ពីបានសម្រាកអស់រយះពេលជិត៣ខែ កន្លងមកនេះ សហពន្ធ័បាល់ទាត់បានសម្រេចអំពីការបរិច្ឆេទនៃការត្រឡប់មកវិញនៃការប្រកួតផ្លូវការ ក្នុងក្របខណ្ឌ័កំពូលអង់គ្លេសរួចហើយ។ ការត្រឡប់មកវិញនេះ គឺធ្វើឡើងបន្ទាប់ពីមានការសម្រាកដោយសារបញ្ហាការផ្ទុះឡើងនៃជំងឺ Covid 19។
ថ្ងៃដែល Premier League ចាប់ផ្តើមលេងឡើងវិញគឺនៅថ្ងៃទី ១៧ ខែមិថុនា ខែក្រោយនេះ។ វាគឺជាថ្ងៃបន្តការប្រកួតឡើងវិញ ដែលក្នុងនោះ រដូវកាលនេះនៅសល់ប្រមាណ ៩២ ប្រកួតទៀតទើបចប់សព្វគ្រប់។
គួររម្លឹកបានដែរថា Premier Leagueបានអនុញ្ញាតអោយក្លឹបទាំងអស់ចាប់ផ្តើមហ្វឹកហាត់វិញនៅថ្ងៃទី ១៩ ខែឧសភា គឺប្រមាណជិតមួយខែ មុនការប្រកួតផ្លូវការមកដល់។