Premier League នឹងត្រលប់មកវិញថៃ្ងទី១៧ ខែមិថុនា ខាងមុខនេះ, នេះបើតាមសារព័ត៌មាន the Telegraph បានរាយការណ៍។
សេចក្ដីរាយការណ៍បន្ដបានឲ្យដឹងថា ក្លឹប ក៏ដូចជាកីឡាករៗបានព្រមព្រៀងក្នុងការត្រលប់មកវិញនៃសកម្មភាពបាល់ទាត់ ខណ:ការហ្វឹកហាត់បានធើ្វឡើងជាបណ្ដើរៗហើយ។
ការប្រកួតនៅថៃ្ងទី១៧ ខែក្រោយនេះ គឺអាចនឹងមានចំនួន២ប្រកួត ពោលគឺការប្រកួតធំរវាង Manchester City ប៉ះ Arsenal និង Aston Villa ប៉ះ Sheiffield United៕
ប្រភព៖ Dailymail, Sportbibble