Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហព័ន្ធកីឡាប៉េតង់គ្រោងអភិវឌ្ឍនកីឡាប៉េតង់ចំនួន៥ខេត្តនៅទូទាំងប្រទេសបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តមស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០បានបើកកិច្ចប្រជុំស្តីពីវឌ្ឍន ភាពការងាររបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាជាមួយសមាជិកប្រតិបត្តិ ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់របស់សហព័ន្ធនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានធ្វើរបាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាព បញ្ហាប្រឈមកន្លងមក និងទិសដៅការងាររបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិប និងសមាគមចំនួន៥២នៅ២១រាជធានីខេត្តក្នុងចំណោមខេត្តទំាង២៥នទូទំាងប្រទេសកម្ពុជា។ ឯ.ឧអគ្គលេខាបានបន្តថា សព្វថ្ងៃសហព័ន្ធទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា១០០លានរៀល និងទទួលបានប្រាក់ឧបត្ថម្ភឯកជនចំនួន១៥០០០ ដុល្លារសម្រាប់អភិឌ្ឍនកីឡាប៉េតង់ចំនួន៥ខេត្ត ។ ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតសហព័ន្ធដាក់១១វិញ្ញាសា។ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីមេត្តាប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលនៃមេរោគកូរ៉ូណា។ ឯ.ឧ នឹងជួបពិភាក្សាសមាជិកប្រតិបត្តិសហព័ន្ធដើម្បីរៀបចំការប្រកួតកីឡាប៉េតង់ពាន់រង្វាន់ថ្នាក់ដឹក៕

from: https://tnaot.com/km/m/detail/article/9272524