នៅថ្ងៃទី២៨ ខែឧសភានេះ កម្មវិធីប្រចាំសប្តាហ៍ “M! Countdown” បានត្រឡប់មកសាជាថ្មីជាមួយក្រុមតារាចម្រៀង K-pop ជាច្រើនក្រុម ។
ក្នុងសប្តាហ៍នេះមានក្រុម និងតារាចម្រៀងទោលល្បីៗជាច្រើនដូចជា លោក Kim Woo Seok សម្តែងនៅក្នុងបទ “Red Moon”, ក្រុម MONSTA X បានត្រលប់មកវិញជាមួយបទ “Fantasia”, លោក Park Ji Hoon បានត្រឡប់មកវិញជាមួយបទ “Wing”, ក្រុម ONEWE បានត្រឡប់មកវិញជាមួយបទ “End of Spring”, ក្រុម DKB បានត្រឡប់មកវិញជាមួយបទ “Still”, និងលោក Jung Da Kyung បានត្រឡប់មកវិញជាមួយបទ “A Story of a Couple in their 60s” ។
ចំពោះក្រុមដែលទទួលបានពិន្ទុខ្ពស់ មានក្រុម NCT 127 និងក្រុម TXT ហើយពិន្ទុដែលខ្ពស់បំផុតបានទៅក្រុម NCT 127 ដែលបានយកឈ្នះក្រុម TXT ក្នុងការសម្តែងបទ “Punch” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop