Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានីយទូរទស្សន៍ SBS បានពន្យារពេលចាក់ផ្សាយរឿងភាគ “The King: Eternal Monarch”

នៅយប់ស្អែកនេះ ស្ថានីយទូរទស្សន៍ SBS បានពន្យារពេលចាក់ផ្សាយរឿងភាគ “The King: Eternal Monarch” ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ។

នៅថ្ងៃទី២៨ ខែឧសភា ស្ថានីយទូរទស្សន៍នេះបានប្រាប់ឱ្យដឹងថា រឿងភាគ “The King: Eternal Monarch” នឹងមិនចាក់ផ្សាយចាប់ពីថ្ងៃទី២៩ ស្អែកនេះតទៅ ប៉ុន្តែនឹងជំនួសក្នុងការចាក់ផ្សាយខ្សែភាពយន្តរឿង “Contagion” របស់អាមេរិកឆ្នាំ២០១១ វិញម្តង។

រូបតំណាង

ប្រភពពី SBS បានបញ្ជាក់ថា “ដោយសាតែការឆ្លងនៃវីរុសកូវីដ-១៩ បានកើនឡើង ២ថ្ងៃជាប់ៗគ្នា ដោយបានឆ្លងមនុស្សជាង ៧០នាក់ ក្នុងមួយថ្ងៃ ក្នុងរយៈពេលជិត ២ខែនេះ។ ការចាក់ផ្សាយរឿង “Contagion” ក្នុងន័យបង្ហាញពីរឿងរ៉ាវនៃវីរុសដែលបានរកឃើញថ្មីនៅលើពិភពលោក និងបណ្តាលឱ្យមានការរីករាលដាលជាសកល ។

រូបតំណាង

គួរបញ្ជាក់ផងដែរថា ភាគទី១៣ នៃរឿង The King: Eternal Monarch នឹងលើកទៅចាក់ផ្សាយថ្ងៃទី៣០ ឧសភា វេលាម៉ោង ១០ល្ងាចដដែល ម៉ោងក្នុងប្រទេសកូរ៉េ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9271251