Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឪពុកម្តាយសិស្សសាលាអន្តរជាតិ CIA ថា បើមិនបញ្ចុះតម្លៃ៣៥%ទេនិងស្នើសូមសម្តេចជួយអន្តរាគមន៏

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០នេះ ឪពុកម្តាយសិស្សសាលាអន្តរជាតិCIA ជាច្រើននាក់បានលើកគ្នាធ្វើការតវ៉ាជាថ្មីនៅមុខសាលាអន្តរជាតិCIA ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។

ការលើកគ្នាតវ៉ានេះ ពួកគាត់សំណូមពរឲ្យខាងនាយកសាលាបញ្ចុះតម្លៃថ្លៃការសិក្សាតាមប្រពន្ធ័អនឡាញ ៣៥ភាគរយក្នុងមួយខែដែលបច្ចុប្បន្ននេះ ខាងសាលាបានបញ្ចុះតម្លៃត្រឹមតែ២០ភាគរយប៉ុណ្ណោះ ដោយសិស្សម្នាក់ត្រូវបង់ថ្លៃសិក្សាចាប់ពី៥០០ដុល្លាឡើងទៅក្នុងមួយខែ ដោយពួកគាត់ត្អូញត្អែថារាល់ថ្លៃសេដ្ឋកិច្ចពួកគាត់ចុះថយលក់ដូរមិនសូវដាច់នោះទេ គួរតែខាងសាលាមានក្តីមេត្តាជួយបញ្ចុះតម្លៃឲ្យកូនៗរបស់ពួកគាត់បាន៣៥%ផង។

ពួកគាត់បញ្ជាក់ថា បើខាងសាលាមិនបញ្ចុះតម្លៃ៣៥ភាគរយនោះពួកគាត់និងនាំគ្នាផ្តិតមេដៃដាក់ញ្ញាតិស្នើដល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យជួយអន្តរាគមន៍ដល់ពួកគាត់៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9270744