Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កោះ Lan រំពឹងថា នឹងបើកដំណើរការឡើងវិញនៅខែមិថុនា ខាងមុខនេះ

ក្រុង PATTAYA៖ កោះ Lan គឺជាកោះទេសចរណ៍ដ៏ពេញនិយមមួយត្រូវបានគេរំពឹងថានឹងបើកដំណើរការវិញនៅខែមិថុនា បន្ទាប់ពីត្រូវបានបិទជាសាធារណៈអស់រយៈពេល ២ខែ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19។

អភិបាលក្រុង Pattaya លោក Sonthaya Khunpluem បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មាធិការសហគមន៍កោះ Lan បានពិភាក្សាបើកកោះនេះឡើងវិញដល់ភ្ញៀវទេសចរក្នុងស្រុក។ រីឯភ្ញៀវបរទេសមិនត្រូវបានអនុញ្ញាតឱ្យទៅលេងកោះនោះទេហើយអ្នកស្រុកក៏ត្រូវបានរារាំងមិនឱ្យចាកចេញ និងត្រឡប់មកវិញដែរ។

នៅថ្ងៃទី០១ ខែឧសភា គណៈកម្មាធិការសហគមន៍បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹង ដោយអនុញ្ញាតឱ្យអ្នកស្រុកចាកចេញ និងវិលត្រឡប់មកវិញ រីឯភ្ញៀវទេសចរនៅតែត្រូវបានហាមឃាត់ដដែល។

រូបតំណាង

លោក Sonthaya បាននិយាយថា គណៈកម្មាធិការសហគមន៍បានស្នើឱ្យមានវិធានការណ៍ដើម្បីទប់ទល់មេរោគ Covid-19 បន្ទាប់ពីច្បាប់បិទទ្វារប្រទេសត្រូវបានបន្ធូរបន្ថយ។ ទីក្រុង Pattaya នឹងបញ្ជូនសំណើរបស់គណៈកម្មាធិការទៅឱ្យគណៈគ្រប់គ្រងខេត្ត Chon Buri ដើម្បីសុំការយល់ព្រម។

លោកអភិបាលក្រុងបាននិយាយថា បន្ទាប់មកកោះ Lan ត្រូវបានគេរំពឹងថានឹងបើកដំណើរការឡើងវិញនៅខែមិថុនា ខាងមុខនេះ។ មន្រ្តីទីក្រុង Pattaya នឹងសាកសួរទស្សនៈរបស់ប្រជាជន និងអាជីវកក្នុងតំបន់ដើម្បីសម្រេចចិត្តលើកាលបរិច្ឆេទ ហើយបន្ទាប់មកនឹងត្រូវស្នើទៅក្រុមប្រឹក្សាខេត្តដែលដឹកនាំដោយអភិបាលខេត្ត Chon Buri ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9270721