Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Steve Harvey អ្នកមានដេកតិចជាង ៨ម៉ោង អ្នកក្រដេកលើសពី ៨ម៉ោង នេះជារឿងពិត១០០%

Steve Harveyគឺជាពិធីករ ជាអ្នកគ្រប់គ្រង និងផលិតទូរទស្សន៍ ជាវាគ្មិនលើកទឹកចិត្ត អ្នកនិយាយសាធារណៈ និងជាតារាកំប្លែងផ្នែងខាងលេងពាក្យសម្តី ថែមទាំងជាអ្នកនិពន្ធ ដ៏ល្បីល្បាញម្នាក់ក្នុងសហរដ្ឋអាមេរិក ។ មិនតែប៉ុណ្ណោះតារាល្បីល្បាញរូបនេះ ក៏ជាអ្នកជំនួញដ៏មានឥទ្ធពល និងមានទ្រព្យស្តុកស្តម្ភម្នាក់ផងដែរ ក្នុងពិភពអ្នកជំនួញអាមេរិក។ លោកធ្លាប់បានក្លាយជាបុរសដែលមានប្រជាប្រិយភាពកំពូលលើសគេ ជាប់លេខ ១លើទស្សានាវដ្តី Magazine’s Man ប្រចាំឆ្នាំ ២០១៣ ផងដែរ ។ 

លោក Steve Harveyបានកើតនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៥៧ ក្នុងរដ្ឋWest Virginia សហរដ្ឋអាមេរិក ។ លោកបានក្លាយជាតារាកំប្លែងផ្នែងខាងលេងពាក្យសម្តី ថែមទាំងជាអ្នកនិពន្ធ ដ៏ល្បីល្បាញម្នាក់ក្នុងសហរដ្ឋអាមេរិកដោយសារតែលោកជាបុគ្គលម្នាក់អត់ធ្មត់ខ្លាំងទៅលើការផ្លាស់ប្តូរទម្លាប់របស់ខ្លួន ។ 

ភាគច្រើននៅពេលដែលបុរសម្នាក់នេះគាត់ឡើងនិយាយចែករំលែកបទពិសោធន៍ ជោគជ័យក្នុងជីវិតរបស់គាត់ម្តងៗ គាត់តែងតែនិយាយពីទម្លាប់អាក្រក់របស់គាត់ពីមុនៗ ដោយសារតែពីមុនគាត់គឺជាអ្នកក្រ ហើយមានទម្លាប់ខ្ចិល និងទម្លាប់អាក្រក់ច្រើន។ 

លោកមានថ្ងៃនេះ ហើយអាចរីកចម្រើនដូចពេលនេះគឺដោយសារតែលោកកែទម្លាប់អាក្រក់របស់ខ្លួនចេញ ។ ជាក់ស្តែងលោកធ្លាប់បានលើកឡើងថាពីមុនកាលលោកនៅក្រ គ្មានលុយចាយគ្រប់គ្រាន់ ហើយលោកដេកច្រើនណាស់ក្នុងមួយថ្ងៃៗ ពោលគឺដេកច្រើន ធ្វើការតិច ។ ពេលនោះជីវិតលោកមិនដែលនឹកស្មានថាមានថ្ងៃក្លាយជាបុគ្គលល្បី និងមានទ្រព្យច្រើនដូចថ្ងៃនេះឡើយ ។ 

ប៉ុន្តែមិនយូរប៉ុន្មានលោកបានកែទម្លាប់ដេកច្រើន មកដេកតិចវិញ ដោយសារតែមិត្តរបស់លោកម្នាក់ បានស្តីបន្ទោសលោកថា (អ្នកមានដេកតិចជាង ៨ម៉ោង អ្នកក្រដេកលើសពី ៨ម៉ោង) ។ លោកក៏បានយកពេលពីមុនលោកចំណាយទៅលើការដេកយកទៅធ្វើអ្វីផ្សេងដែលមានប្រយោជន៍ មានដូចជារៀនជំនាញ និងធ្វើការងារបន្ថែមជាដើម។ ដោយសារការផ្លាស់ប្តូរទម្លាប់នេះហើយ លោកក៏បានផ្លាស់ប្តូរជីវិត ក្លាយជាពិធីករ ។ 

ពេលលោកក្លាយជាពិធីករ លោកបានជួបជាមួយអ្នកមានៗ មហាសេដ្ឋីកំពូលៗជាច្រើនហើយលោកក៏បានសួរពួកគេបញ្ជាក់បន្ថែមថា (អ្នកមានដេកតិចជាង ៨ម៉ោង អ្នកក្រដេកលើសពី ៨ម៉ោង ន) វាជាការពិតដែរឬ ទេ? ។

គ្រប់បុគ្គលដែលលោក Steve Harvey បានសួរ សំនួរនេះ ពួកគេសុទ្ធសឹងតែឆ្លើយស្រដៀងៗគ្នាថា ពួកគេមិនបានដេកលើសពី ៨ម៉ោងក្នុង ១ថ្ងៃឡើយ ។ ព្រោះអ្នកមានកំពូល និងមហាសេដ្ឋី សុទ្ធសឹងតែមានក្រុមហ៊ុនធំៗ ជំនួញធំៗ និងការងារច្រើនមុខដែលពួកគេត្រូវទទួលខុសត្រូវដូច្នេះពួកគេគ្មានពេលដេកច្រើនដូចយើងអ្នកក្រឡើយ។ ហើយមិនមែនពួកគេក្លាយជាអ្នកមានហើយបានពួកគេដេកតិចនោះទេ គឺពួកគេដេកតិចមុនទើបពួកគេក្លាយជាអ្នកមានតាមក្រោយ ៕ 

from: https://tnaot.com/km/m/detail/article/9270354