Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទើបតែសឹកបាន៣ថ្ងៃ រួចមកធ្វើការសំណង់នៅភ្នំពេញ បែរត្រូវរថយន្តកុងតឺន័រកិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យយុវជនជាកម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតត្រូវជាបងបង្កើត បានរងរបួសធ្ងន់ ដោយសារតែរថយន្តកុងតឺន័រ ១គ្រឿងដែលជារបស់ក្រុមហ៊ុន តេងឡាយ បើកបរក្នុងទិសដៅបញ្រ្ចាស់ទិសចរាចរណ៍ជ្រុលទៅបុក ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូមម៉ាក Honda Beat ១គ្រឿងឌុបគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៖១០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល។

ជនរងគ្រោះស្លាប់ឈ្មោះ ឌឹម សំភ័ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ទើបតែសឹកពីបួសបាន ៣ថ្ងៃ ត្រូវជាប្អូន ចំណែកជនរងគ្រោះរបួសធ្ងន់ ជាបងមានឈ្មោះ ឌឹម សិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ហើយទាំង២នាក់ ស្នាក់នៅផ្ទះជួល ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល មានស្រុកកំណើត ភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ដោយឡែក អ្នកបើកបររថយន្តបង្ក សមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ជុំ នាង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្ត ក្រុមហ៊ុនតេងឡាយ មានទីលំនៅ ភូមិដក់ទឹក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រ ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-3371 អូសសណ្តោងរ៉ឺម៉កសឺម៉ីដឹកទូកុងតៃន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-0902 បានបើកតាមផ្លូវបេតុងមានសួនទ្រូងផ្លូវចែកគន្លង ពីត្បូងទៅជើង តែលើផ្លូវបញ្ច្រាស លុះដល់ចំណុចខាងលើ បានបុកម៉ូតូ ម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1O-2255 ជិះឌុបគ្នា២នាក់ បងប្អូន ក្នុងទិសដៅពីជើងទៅត្បូង ដែលបើកបរដោយជនរងគ្រោះជាបង បណ្តាលឲ្យស្លាប់ប្អូន របួសបង ម៉ូតូខ្ទេចមួយកំណាត់មុខ សមត្ថកិច្ចមូលដ្ឋានប្រចាំការក្បែរនោះ ឃាត់អ្នកបើកបរបាននាំទៅប៉ុស្តិ៍។

តាមកម្មករសំណង់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងគោលបំណង់ចូលធ្វើការងារនៅក្បែរកន្លែងកើតហេតុ ទើបតែដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក បើកបរលើផ្លូវបញ្ច្រាសមកបុកបណ្តាលឲ្យស្លាប់និងរបួសតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកសាកព សមត្ថកិច្ចជំនាញចុះទៅពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ដោយឡែករថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9270265