ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា គ្រោងផ្អាកទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដែលភ្នាក់ងារ TNAOT APP ទទួលបានមុននេះបន្តិច។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា កិច្ចប្រជុំដែលនឹងត្រូវដឹកនាំដោយលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីបញ្ហាប្រឈមនិងវិធានការដោះស្រាយ។ ក្នុងកិច្ចប្រជុំនេះ គឺផ្ដោតសំខាន់លើការផ្អាកធ្វើចរាចរណ៍ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ។
យ៉ាងណាមិញ ចំពោះមូលហេតុដែលគ្រោងផ្អាកចរាចរណ៍ក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទខាងលើមិនទាន់ដឹងមូលហេតុនោះទេ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការបកស្រាយពីមូលហេតុនៃការផ្អាកទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារនេះ៕ ដោយ៖ តារា