លោក Jose Mourinho គ្រូបង្គោលក្លឹប Tottenham Hotspur បាននិយាយកាលពីពេលថ្មីៗនេះថាកីឡាកររបស់លោក ៤រូបដួចជា ខ្សែប្រយុទ្ធ Harry Kane ខ្សែប្រយុទ្ធ Son Heung min ខ្សែប្រយុទ្ធ Steven Bergwijn និងខ្សែបម្រើ Moussa Sissoko បានជាសះស្បើយមកប្រក្រតីវិញហើយ។ លោក Mourinho បាននិយាយថា៖” នៅពេលនេះខ្ញុំមិនទាន់ហ៊ាននិយាយថាពួកគេទាំង ៤រូបត្រលប់មកលេងបានវិញឬយ៉ាងណាទេ តែសំខាន់ពេលគឺពួកគេបានជាសះស្បើយហើយ ចំណែកឯកីឡាករដ៏ទៀតអាចត្រៀមខ្លួនក្នុងការប្រកួតហើយៗ។”
គ្រូបង្គោលរូបនេះបានបន្តថា៖” ទោះជាយ៉ាងក្ដី ពួកគេទាំង ៤នាក់ក្នុងពេលនេះបានត្រឹមធ្វើការហ្វឹកហាត់ប៉ុណ្ណោះ ពួកគេមិនមានបញ្ហាអ្វីទៀតទេ។ ខ្ញុំគិតថាបើពួកយើងទទួលបានអនុញ្ញាតឲ្យហ្វឹកហាត់មកវិញ តែ២-៣អាទិត្យទេពួកគេនឹងត្រៀមខ្លួនក្នុងការប្រកួតបាន។” យ៉ាងណាមិញ Mourinho បានបន្ថែមថា ទោះជាពួកត្រៀមក្នុងការប្រកួតហើយក្ដី តែលោកច្បាស់ថាពួកគេនឹងមិនអាចលេងដល់កម្រិតពួកគេទេ តែយ៉ាងណាក្ដីលោកគិតថាគ្មាននរណាអាចត្រលប់មកប្រកួតវិញក្នុងពេលនេះទេ៕