Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផល​ សោភ័ណ្ឌ​ ប្រឹង​ហាត់​ខ្លាំង​ត្រៀម​ទប់ទល់​ជា​មួយ​ មឿន​ សុខហ៊ុច​

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​តាឡីដំរីមានរិទ្ធ​ ផល​ សោភ័ណ្ឌ​ ប្រឹង​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ទប់ទល់​ជា​មួយ​កីឡាករ​ មឿន​ សុខហ៊ុច​ ដើម្បី​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC។​

ផល​ សោភ័ណ្ឌ​ ជា​កីឡាករ​មួយ​រូប​ដែល​តឹងតែង​ក្នុង​ការ​ហ្វឹកហាត់​ និង​តែងតែ​ត្រៀម​ខ្លួន​បាន​ល្អរាល់​មុន​ការ​ប្រកួត​ជា​និច្ច។​ មិន​ថា​ការ​ប្រកួត​មិត្តភាព​ជា​មួយ​បរទេស​ ឬ​កីឡាករ​ខ្មែរ​គ្នា​ឯង​នោះ​ទេ​ ជើង​ខ្លាំង​រូប​នេះ​តែ​ចំណាយ​ពេល​ហ្វឹកហាត់​ ប្រឹងប្រែង​ជា​និច្ច។​

ជើង​ខ្លាំង​មក​ពី​ខណ្ឌ​ដង្កោ​ខាង​លើ​នេះ​ធ្លាប់​ប្រាប់​ដែរ​ថា​ បើ​មិន​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ទេ​គឺ​មិន​ទទួល​ការ​ប្រកួត​ឡើយ​ មួយ​វិញ​ទៀត​ក៏​មិន​ចង់​បាន​លុយ​រហូត​ឡើង​ប្រកួត​រាល់​សប្ដាហ៍​ជាប់​គ្នា​ដែរ​ ព្រោះ​បើ​ធ្វើ​បែប​នេះ​រាងកាយ​និង​យ៉ាប់​ហើយ។​ ឥលូវ​នេះ​ងាក​មក​មើល​វីដេអូ​ដែល​បាន​បង្ហោះ​ពី​ការ​ហាត់​ពោះ​របស់​ ផល​ សោភ័ណ្ឌ​ ទាំង​អស់​គ្នា។​ រំលឹក​ដែរ​ថា​ ផល​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ មឿន​ សុខហ៊ុច​ នៅ​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​មិថុនា​ ២០២០​ នៅ​សង្វៀន​ CNC៕​

from: https://tnaot.com/km/m/detail/article/9269745