លីគកំពូលអង់គ្លេស ឬ Premier League បានបញ្ជាក់ថា ពួកគេបានរកឃើញ៤ករណីបន្ថែមទៀតសម្រាប់វីរុស covid-19 កាលពីថៃ្ងទី២៥ និង២៦ ខែឧសភា កន្លងមកនេះ ពីការធ្វើតេស្ដកីឡាករ និងបុគ្គលិកក្លឹបចំនួន ១០០៨នាក់។
«កីឡាករ ឬបុគ្គលិកដែលរកឃើញថាវិជ្ជមាន នឹងត្រូវដាក់ដោយឡែករយ:ពេល៧ថៃ្ង»។
កាលពីការធើ្វតេស្ដលើកមុនពីថៃ្ងទី១៩ ដល់២២ កីឡាករនិងបុគ្គលិកក្លឹបចំនួន ៩៩៦នាក់ បានរកឃើញវិជ្ជមានចំនួន២នាក់ មកពីក្លឹប២ផ្សេងគ្នា ខណ:ថៃ្ងទី១៧ និង១៨ ៦ករណីវិជ្ជមាន មកពី៣ក្លឹបផ្សេងគ្នា៕
ប្រភព៖ GivemeSport