Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យ៣នាក់ កំពុងឈរលក់គ្រឿងញៀនសុខៗ ប៉ូលិសទៅដល់ល្មម

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រលើ បានឃាត់ជនសង្ស័យ ៣ នាក់ រួមនិងថ្នាំញៀនចំនួន ១១កញ្ចប់ កាលពីម៉ោង ៣៖៣០នាទី ទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់រួមមាន៖ 

១/ ឈ្មោះ ខេង ឆាន់នី ប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

២/ ឈ្មោះ ផាន់ សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកកង់បី ស្នាក់នៅផ្ទះលេខ៧១៥ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

៣/ ឈ្មោះ ទី សារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្លូវលំក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក អ៊ុំ រតន នាយប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣៖៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ ចំនួន០៣នាក់ខាងលើ កំពុងឈរដោយមានការសង្ស័យ ក៏ហៅឃាត់ត្រួតពិនិត្យ ក្នុងនោះរកឃើញមានក្រាមសថ្លាចំនួន ១១ កញ្ចប់ថង់តូច និង១កញ្ចប់ធំល្មម (សរុប១២កញ្ចប់) សង្ស័យជាគ្រឿងញៀន ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ 

វត្ថុតាងដកហូតមាន ក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់ថង់តូច ១កញ្ចប់ថង់ធំល្មម ទូរស៍ព្ទដៃ ១គ្រឿង ម៉ាក Oppo ពណ៍ផ្កាឈូក។ ខណៈបច្ចុបន្បន្នជនសង្ស័យ ចំនួន ០៣នាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគខណ្ឌមានជ័យ កំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9268785