Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលឯកភាពផ្អាកមីទ្ទីងអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា

ភ្នំពេញ៖ បន្ទាប់ពីមានសំណើសុំគោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីផ្អាករៀបចំការជួបជុំអបអរសាទរការប្រារព្ធខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទីវាកុមារកម្ពុជាឆ្នាំ២០២០។

ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ ឲ្យក្រុមប្រឹក្សាជាតិដើម្បីកុមារ ផ្អាកការរៀបចំជួបជុំអបអរសារទរ ការប្រារព្ធខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទីវាកុមារកម្ពុជាឆ្នាំ២០២០។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បញ្ជាក់ថា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារកម្ពុជាទូទាំងប្រេទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារលិខិតដោយផ្ទាល់ ដើម្បីឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួង ស្ថាប័នពាក់ព័ន្ធ យកទៅធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មានជាតិ មានដូចជា ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមនានា ក្នុងថ្ងៃទីវាកុមារ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9268559