Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវឆ្លងកាត់ព្រំដែន Songkhla បានបិទបន្ទាប់ពីមានករណីថ្មីៗនៃជំងឺកូវីដ ១៩ បានរាតត្បាត

អភិបាលខេត្ត Songkhla កាលពីថ្ងៃពុធបានបញ្ជាឱ្យបិទច្រកទ្វារព្រំដែន Padang Besar ក្នុងស្រុក Sadao បន្ទាប់ពីរដ្ឋាភិបាលបានរាយការណ៍ថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់ក្នុងចំណោម ៩នាក់បានវិលត្រឡប់ទៅផ្ទះវិញតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យមួយនេះ។

អភិបាល Charuwat Kliengklao បានចុះហត្ថលេខាលើបទបញ្ជានេះដោយនិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវបិទចាប់ពីថ្ងៃនេះតទៅ។ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបិទប៉ុន្មានថ្ងៃនោះទេ ទោះយ៉ាងណាក្តីប្រជាពលរដ្ឋថៃនៅភាគខាងត្បូង នៃព្រំដែនដែលចង់វិលត្រឡប់មកស្រុកវិញអាចចូលតាមរយៈច្រកទ្វារព្រំដែន Sadao ក្នុងស្រុក ចាប់ពីថ្ងៃអាទិត្យនេះ។

រូបតំណាង

ជាមួយគ្នានេះដែរ ស្ថានទូតថៃប្រចាំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយនិយាយថា ប្រទេសម៉ាឡេស៊ីក៏បានបញ្ជាឱ្យបិទច្រកព្រំដែនម៉ាឡេស៊ីរបស់ខ្លួននៅជាប់នឹងច្រកទ្វារព្រំដែន Padang Besar របស់ថៃ រហូតដល់ថ្ងៃសៅរ៍ ។

រូបតំណាង

ស្ថានទូតបាននិយាយថា ជនជាតិថៃដែលបានចុះឈ្មោះវិលត្រឡប់មកមាតុភូមិវិញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃសៅរ៍ តាមរយៈ Padang Besar មិនចាំបាច់ចុះឈ្មោះម្តងទៀតនោះទេ។ របាយការណ៍នោះបាននិយាយថា ជនភៀសខ្លួនអាចប្រើឯកសារធ្វើដំណើរដូចគ្នា ដើម្បីត្រឡប់មកផ្ទះវិញតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន Sadao ចាប់ពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ដែរថា ប្រទេសថៃមានករណីឆ្លងមេរោគកូវីដ-១៩ថ្មីចំនួន ៩នាក់ នៅថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប ៣ ០៥៤នាក់ និងចំនួនអ្នកស្លាប់ ៥៧នាក់ ដដែល ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9268096