Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បន្ដឃាត់ខ្លួន២៦នាក់ ពាក់ព័ន្ធការស្លាប់របស់វៀតណាម៣៩នាក់ ក្នុងរថយន្ដកុងតឺន័រ

ក្រោយការផ្ទុះឡើងរឿងរ៉ាវដ៏រន្ធត់​ ជុំវិញករណីមនុស្សស្លាប់៣៩នាក់ នៅក្នុងរថយន្ដកុងតឺន័រក្លាស្សេ នៅក្នុងប្រទេសអង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៩ រហូតមដល់ខែឧសភា នេះ ប៉ូលិសបារាំង និងប៊ែលហ្ស៊ិក បានចាប់ខ្លួនជនពាក់ព័ន្ធចំនួន២៦នាក់។

ការិយាល័យរដ្ឋអាជ្ញាបារាំង បានថ្លែង កាលពីថ្ងៃទី២៧ ខែឧសភា ថា ជនសង័្សយ​ចំនួន២៦នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបារាំង និងប៊ែលហ្ស៊ិក។ ពួកគេទាំងនេះ មានការជាប់ពាក់ព័ន្ធនឹងការស្លាប់​របស់ជនជាតិវៀតណាម ចំនួន៣៩នាក់ ត្រូវបានរកឃើញ នៅក្នុងរថយន្ដកុងតឺន័រក្លាស្សេ នៅតំបន់ Essex ជិតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋអាជ្ញាប៊ែលហ្ស៊ិក ក៏បានអះអាងថា ប៉ូលិស​បានចាប់ខ្លួនជនសង័្សយចំនួន១៣នាក់​ ពាក់ព័ន្ធនឹងករណីនេះផងដែរ។

យោងតាមឯកសាររបស់ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា លោក Eamonn Harrison ជាអ្នកបើករថយន្ដកុងតឺន័រក្លាស្សេ មកពីអៀរឡង់ដ៍ខាងជើង។ គាត់បានបើករថយន្ដកុងតឺន័រដឹកជនរងគ្រោះ (ជនជាតិវៀតណាម) ក្នុងគោលបំណងឆ្ពោះទៅកាន់តំបន់ Zeebrugge ប្រទេសប៊ែលហ្ស៊ិក។ ប៉ុន្ដែនៅពេលរថយន្ដទៅដល់ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក៏ត្រូវបែកការ ហើយត្រូវប៉ូលិសឆែកឆេរឃើញជនរងគ្រោះស្លាប់នៅក្នុងរថយន្ដនោះ។

ក្រោយពេលមានហេតុការណ៍ដ៏រន្ធត់បែបនេះ ប៉ូលិស​បានស្រាវជ្រាវ និងចាប់ខ្លួនជនសង័្សយ​ជាបន្ដបន្ទាប់។ ករណីនេះ ត្រូវបានគេចាត់ទុកថា ជាការរត់ពន្ធមនុស្ស​ ចេញពីតំបន់នានា ឆ្ពោះទៅកាន់អឺរ៉ុបផងដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9267671