ភ្នំពេញ៖ មនុស្សសរុបចំនួន ៦០នាក់ ក្នុងស្រី ៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណីទូទាំងប្រទេសនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។ ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤២នាក់ និងប្រើប្រាស់ ១៨នាក់។
បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែឧសភាម្សិលមិញ រួមមាន៖ មេតំហ្វេតាមីន (ice) = ៤០,៦១ក្រាម និង ៦០កញ្ចប់តូច។ ខណៈខាងក្រោមជាលទ្ធផលដែលចំនួន ១១អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល : ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៦៧ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច។
៣ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០កញ្ចប់តូច។
៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៥ក្រាម។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។
៨ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៤,៤៤ក្រាម។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២៧កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៣អង្គភាព
១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៦,៥៦ក្រាម។
២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២,៧៩ក្រាម។
៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២កញ្ចប់តូច៕ ដោយ៖ តារា