Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ​១៩​នៅកូរ៉េខាងត្បូង​ ចាប់ផ្ដើមឆ្លងថ្មីវិញ មួយថ្ងៃរកឃើញ​៧៩ករណី

កូវីដ​១៩ ​នៅក្នុងប្រទេស​កូរ៉េខាងត្បូង ហាក់បាននិងកំពុង​ឆ្លងថ្មីឡើងវិញ ។ ជាក់ស្តែង​​ក្នុងមួយថ្ងៃប៉ុណ្ណោះ គេកត់ត្រាឃើញ​ករណីថ្មី​ជាង​៧០នាក់ ក្នុងនោះ​ប្រភពខាងក្នុង មានច្រើនជាង​ប្រភព​នាំមកពីខាងក្រៅ ។ 

កូរ៉េខាងត្បូង ​បានកត់ត្រាឃើញថា មានអ្នកឆ្លងកូវីដ​១៩ថ្មី ចំនួន​៧៩​ករណី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌល​បង្ការ និងគ្រប់គ្រង​ជំងឺ​កូរ៉េ​ បានបញ្ជាក់ថា នេះជាចំនួន​ឆ្លង​ច្រើនបំផុត ​ក្នុងមួយថ្ងៃ គិតចាប់តាំងពីថ្ងៃទី​៥ ខែមេសា ឆ្នាំ២០២០​​ រហូតមកដល់ពេលបច្ចុប្បន្ន ។ 

ប្រភពបាន​បានបញ្ជាក់ថា ចំនួន​នេះ​គិតមកដល់ពាក់កណ្តាលយប់ថ្ងៃទី​២៧ ខែឧសភា ។ ដូច្នេះ ប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ​១៩ សរុប​ទាំងអស់ ១១ ៣៤៤ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៦៩ នាក់ ។ 

ប្រភពបញ្ជាក់ថា ក្នុងចំណោមករណីថ្មី​ទាំង​៧៩នាក់នោះ ​៦៨នាក់ ​គឺឆ្លងនៅក្នុងស្រុក ខណៈអាជ្ញាធរសុខាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បញ្ជាក់ថា ករណីឆ្លងភាគច្រើននេះ មានការទាក់ទងទៅនឹង​ទីកន្លែងដឹកជញ្ជូនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ។

សូមជម្រាបថា ជំងឺកូវីដ​១៩ នៅទូទាំងពិភពលោក​ បានឆ្លងលើមនុស្សជាង​៥,៧លាននាក់ ក្នុងនោះ បាត់បង់ជីវិត ៣៥៧ ៤២៦ នាក់ ។ ប៉ុន្តែជាង ២,៤​លាននាក់​ បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួល​ដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9266574