Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សភាតំណាងរាស្ត្រ​អនុម័ត​ច្បាប់ដាក់ទណ្ឌកម្មមន្ត្រីចិន រំលោភសិទ្ធិមនុស្ស​ ឃុំខ្លួនជាជនជាតិ Uighur

សភាតំណាងរាស្ត្រ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានអនុម័តច្បាប់ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិន ចំពោះការឃុំឃាំង និងការធ្វើទារុណកម្មលើជនជាតិអ៊ិស្លាម​ Uighur នៅតំបន់ស៊ីនជាំង ដែលជាទឹកដីស្វយ័ត ស្ថិតនៅភាគពាយព្យ នៃប្រទេសចិន ។

បើតាមការផ្សាយរបស់ប្រភព Sputink នៅថ្ងៃទី២៨ ខែឧសភា បញ្ជាក់ថា សភាតំណាងរាស្ត្រ​បានអនុម័តយល់ព្រម​លើសំឡេង៤១៣ ទល់នឹង១សំឡេងជំទាស់ ក្រោយពីច្បាប់នេះ​បានឆ្លងកាត់ពីព្រឹទ្ធសភា​រួចហើយ កាលពីដើមខែ​ឧសភា ឆ្នាំ២០២០ ។ ច្បាប់នេះ បាននិងកំពុងបញ្ជូន​ទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែគេ​នៅមិនទាន់ដឹងច្បាស់ ថាតើលោកនឹងចុះហត្ថលេខា​​ដើម្បីឲ្យក្លាយទៅជា​ច្បាប់ពេញលេញភ្លាមៗនេះនៅឡើយដែរ។ 

ស្ថិតនៅក្រោមច្បាប់​ដែលសភា​តំណាងរាស្ត្រ​អនុម័ត ​កាលពីថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០២០ លោកដូណាល់ ត្រាំ មានរយៈពេល​១៨០ថ្ងៃ​ ដើម្បីចងក្រងបញ្ជីឈ្មោះ​មន្ត្រី​ចិន​​ដែលរំលោភបំពាន​សិទ្ធិមនុស្ស ។ មន្ត្រីទាំងនោះ​នឹងត្រូវប្រឈម​នឹងការដាក់ទណ្ឌកម្ម​ពីអាមេរិក ។ នេះបើតាមការផ្សាយរបស់ប្រភព CNBC ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ​បានថ្កោលទោសចិន​ពីការរំលោភបំពានសិទ្ធិមនុស្ស​ប្រហែល​១៣លាននាក់ ​​ដែលជាជន​មូស្លីម​តួកគី ក្នុងនោះ​មានជនជាតិដើមភាគតិច Uighurs និងជនជាតិដើម Kazakhs ដែលស្ថិតនៅតំបន់ស្វយ័ត​ស៊ីនជាំង (Xinjiang) ផងដែរ។ 

គួរបញ្ជាក់ថា ច្បាប់នេះបានកើតឡើង ខណៈ​ទំនាក់ទំនង រវាង​អាមេរិក-ចិន កាន់តែតានតឹងដាក់គ្នា។ កាលពី​ព្រឹក ថ្ងៃទី២៧ ខែឧសភា រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បានថ្លែងថា សហរដ្ឋអាមេរិក​លែងចាត់ទុកហុងកុងថា ជាតំបន់ស្វយ័តពីប្រទេសចិន ដែលនៅសេសសល់នោះ។

ការកត់សម្គាល់របស់លោក Pompeo បានធ្វើឡើង បន្ទាប់ពីគណបក្សកុម្មុយនីស្តចិន ដែលបានគ្រប់គ្រងប្រទេស កាលពីថ្មីៗនេះបានស្នើអនុម័តច្បាប់ស្តីអំពីសន្តិសុខជាតិ ដោយហាមឃាត់ “ សកម្មភាពបំបែកខ្លួន, សកម្មភាពបំបែកបំបាក់ និងភេរវករ” រួមជាមួយគ្រប់ទម្រង់ទាំងអស់ អំពីការជ្រៀតជ្រែកពីបរទេស នៅលើទឹកដីហុងកុង ។ 

ច្បាប់ថ្មីនេះបានបង្កឱ្យមានបាតុកម្មតវ៉ាជាថ្មី នៅក្នុងទីក្រុងហុងកុង ដោយមានមនុស្សមួយចំនួនបានបង្ហាញការភ័យខ្លាចថា ច្បាប់នេះនឹងរឹតត្បិតសេរីភាព នៅក្នុងតំបន់រដ្ឋបាលហុងកុង ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9266180