ការសម្រេចរបស់តុលាការកាណាដា បានបង្ហាញយ៉ាងច្បាស់ថា ជ័យជម្នះជាលើកដំបូង បានទៅលើមន្ត្រីអាមេរិក ក្នុងសវនាការ នៅប្រទេសកាណាដា ។ សកម្មភាពខាងលើ នឹងធ្វើឲ្យកាណាដា និងចិន កាន់តែប្រឈមមុខនឹងតានតឹងឡើងថែមទៀត ។
អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Technologies លោកស្រី Meng Wanzhou និងក្រុមការងារមិនអាចបញ្ចុះបញ្ចូលកាណាដា បញ្ចប់ការបញ្ជូនខ្លួនលោកស្រីទៅកាន់អាមេរិក នោះឡើយ។ លោកស្រី Meng Wanzhou ត្រូវតុលាការសម្រេចបន្តឃុំខ្លួន នៅក្នុងផ្ទះដដែល។
សារព័ត៌មាន Bloomberg បានផ្សាយថា ការសម្រេចរបស់តុលាការ បានបង្ហាញយ៉ាងច្បាស់ថា ជ័យជម្នះបានទៅលើអាមេរិក ។ សកម្មភាពទាំងនោះ បានធ្វើឲ្យចិន និងកាណាដា កាន់តែតានតឹងឡើងថែមទៀត។
លោកស្រី Meng Wanzhou មិនទទួលបានសេរីភាព នៅក្នុងសវនាការ កាលពីថ្ងៃទី២៧ ខែឧសភា ពាក់ព័ន្ធនឹងការបញ្ជូនខ្លួនទៅកាន់អាមេរិក។ ការសម្រេចខាងលើបានធ្វើឲ្យទំនាក់ទំនងអាមេរិកចិនកាន់តែតានតឹង ។
ចៅក្រម Heather Holmes របស់តុលាការ British Columbia បានប្រកាសថា ការចោទប្រកាន់ទោសលើលោកស្រី Meng Wanzhoe ពីបទ “double criminality” ស្តីពីការលើកនាំខ្លួនទៅកាន់អាមេរិក៕ ប្រែសម្រួលដោយ៖ MEO