នៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្តុំក្រោយកោះទន្សាយ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះបានឆេះចេញពីផ្ទះលក់សម្ភារអេឡិចត្រូនិក និងសម្ភារការិយាល័យ ដូចជាម៉ាស៊ីនត្រជាក់ និងកុំព្យូទ័រជាដើម។
ក្នុងនោះក្រៅពីផ្ទះរងគ្រោះដែលរងការខូចខាតហើយនោះ ក៏មានផ្ទះជាប់ៗគ្នាមួយចំនួនទៀតរងការប៉ះពាល់ខូចខាតខ្លះៗផងដែរ៕ ដោយ ៖ សុង យូ