បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិសុខសាន្ត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហ៊ីម ម៉ាត់ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការសន្និដ្ឋានពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ