សមាជិកថ្មីបំផុត នៃក្រុមប្រឹក្សាភិបាលអាកាសចរណ៍ Thai Airways គឺលោក Pailin Chuchottaworn បានលាលែងពីការងារបន្ទាប់ពីលោកត្រូវបានក្រុមហ៊ុនតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានដាក់ឯកសារលាឈប់របស់លោក Pailin ទៅទីផ្សារភាគហ៊ុនថៃ កាលពីថ្ងៃពុធ ហើយក្រុមហ៊ុនក៏មិនអាចផ្តល់នូវព័ត៌មានលម្អិតបន្ថែមទៀតបានដែរ មានតែរំពឹងទៅលើច្បាប់រដ្ឋជាអ្នកដោះស្រាយតែប៉ុណ្ណោះ។
រូបតំណាង
លោក Pailin គឺជាអនុរដ្ឋមន្រ្តីដឹកជញ្ជូនក្រោមការដឹកនាំរបស់លោកប្រាយុទ្ធចាន់អូចាកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែធ្នូឆ្នាំ ២០១៩។ ក្រុមប្រឹក្សាភិបាល Thai Airways បានតែងតាំងគាត់ឱ្យទៅក្រុមប្រឹក្សាភិបាលកាលពីថ្ងៃចន្ទ ដែលការតែងតាំងនេះមានរយៈពេលខ្លី ។
រូបតំណាង
លោក Prapas Kong-Ied អគ្គនាយកការិយាល័យគោលនយោបាយសហគ្រាសរដ្ឋបានមានប្រសាសន៍ថា លោក Pailin បានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាភិបាលពីព្រោះលោកមិនចង់ឲ្យផែនការស្តារនីតិសម្បទាត្រូវបានរារាំងដោយបញ្ហាច្បាប់នោះទេ ។
លោក Pailin ក៏ធ្លាប់ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTT Plc កាលពីឆ្នាំ ២០១១-២០១៥។ ការលាលែងពីតំណែងរបស់លោក ត្រូវបានប្រកាសនៅថ្ងៃដដែលដោយតុលាការជាន់ខ្ពស់បានទទួលយកញត្តិស្តារនីតិសម្បទារបស់ Thai Airways ហើយនឹងរៀបចំសវនាការលើកដំបូងនៅក្នុងខែសីហាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post