
ក្រុមតារាចម្រៀង TWICE បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរបស់ក្រុមពួកគេដ៏អស្ចារ្យបំផុតសម្រាប់ការបញ្ជាទិញជាមុនដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រនូវអាល់ប៊ុមបទចម្រៀងខ្នាតតូច “More & More” ។
ក្រុម TWICE បានចាប់ផ្តើមដាក់ឲ្យអ្នកគាំទ្រទាំងអស់បញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមបទចម្រៀងខ្នាតតូចនេះ នៅថ្ងៃទី១១ ខែឧសភា ហើយគិតមកដល់ថ្ងៃទី២៧ ខែឧសភា ក្រុមនេះបានលក់អស់ជាង ៥០០ ០០០បន្ទះ។ នេះបង្ហាញជាថ្មីម្តងទៀតនូវជំហររបស់ក្រុមពួកគេ ដែលជាក្រុមតារាចម្រៀងស្រី K-pop មួយក្នុងចំណោមក្រុមកំពូលៗផ្សេងទៀតដែលមានប្រជាប្រិយភាយខ្លាំងពីសំណាក់អ្នកគាំទ្រ ។
ការទន្ទឹងរង់ចាំនៃការវិលត្រឡប់របស់ក្រុម TWICE ជាមួយអាល់ប៊ុមបទចម្រៀង “MORE & MORE” នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ សូមអបអរសាទរនូវការវិលត្រឡប់មកវិញរបស់ក្រុមមួយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ k-serial