អតីតខ្សែការពាររបស់អង់គ្លេសនិងក្លឹប Manchester City លោក Danny Mills និយាយថា បើលោក Jurgen Klopp ទិញយក Leroy Sane ជារឿងល្អណាស់។ Sane នៅសល់កុងត្រារយៈពេល១ឆ្នាំទៀតជាមួយ City ប៉ុន្តែលោក Mills លើកឡើងថា វាពិតជាពិបាកបដិសេធសំណើពីក្រុម Liverpool ប្រសិនបើពួកគេចង់បានកីឡាករសញ្ជាតិអាល្លឺម៉ង់។ ខណៈក្លឹបទាំងអស់កម្រលក់កីឡាករខ្លួនទៅឲ្យក្រុមប្រជែង តែ Mills បានលើកទឹកឲ្យមានរឿងនេះកើតឡើង។
Danny Mills បាននិយាយប្រាប់ Football Inside នៃរឿង Sane ថា៖ “ក្លឹបទាំងអស់មិនចង់លក់កីឡាករខ្លួនទៅឲ្យគូប្រជែងបច្ចុប្បន្នទេ ហើយនេះគឺជាបញ្ហាធំធម្មតាទៅហើយ។ ប្រសិនបើ Liverpool ចង់បាន Sane ខ្ញុំរីករាយនឹងយល់ព្រម គេគួរតែទៅដើម្បីទទួលបានឱកាស”។
Liverpool មិនទាន់លេចឭថាចង់បាន Sae នៅឡើយទេ តែក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បានដាក់ការចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធរបស់ Cityនេះជាយូរមកហើយ។ រដូវកាលមុន City បានដាក់តម្លៃខ្លួន Sane ដល់ទៅ១៤០លានផោន ពេលដែល Bayern ស្នើទិញ៕