Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋឥណ្ឌូនេស៊ី មិនពេញចិត្ដនឹងវិធានការទប់ស្កាត់កូវីដ១៩របស់ប្រធានាធិបតី

ការស្ទង់មតិ ​បានរកឃើញថា ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ​មិនពេញចិត្តនឹងការដឹកនាំរបស់ប្រធានាធាធិបតី លោក Joko Widodo នៅក្នុងការទប់ស្កាត់នឹងកូវីដ១៩ ទើបប្រទេសនេះ មានចំនួនអ្នកស្លាប់ច្រើនជាងគេ នៅក្នុងចំណោមប្រទេសទាំង១០ នៅតំបន់អាស៊ាន។

អង្គការ Indo Barometer បានស្ទង់មតិសាធារណ: ទៅលើប្រជាពលរដ្ឋឥណ្ឌូនេស៊ី បានរកឃើញថា វិធានការទប់ស្កាត់កូវីដ១៩របស់លោក Joko Widodo  ប្រធានាធិបតីឥណ្ឌូនេស៊ី មិនអាចឲ្យពលរដ្ឋពេញចិត្ត​នោះទេ។ ​ការស្ទង់មតិនេះ​ បានធ្វើឡើង ចន្លោះពីថ្ងៃទី១២-១៨ ខែឧសភា នៅក្នុងខេត្តចំនួន៧ រួមមាន ខេត្ត West Java, Central Java, East Java, Jakarta, Banten, North Sumatra និង South Sulawesi ។

ប្រភពព័ត៌មានដដែល បានបន្ដថា ការស្ទង់មតិនេះ បានរកឃើញថា មានចំនួន ៥៣,៨ភាគរយ មិនពេញចិត្តនឹងរដ្ឋាភិបាល ចំពោះឆ្លើយតបបន្ទាន់ទៅលើសុខភាព​សាធារណ:។ ប៉ុន្ដែផ្ទុយទៅវិញ ការស្ទង់មតិនេះ ក៏រកឃើញ៥៧,៣ភាគរយ ពេញចិត្តនឹងរដ្ឋបាលតាមតំបន់។

អង្គការ Indo Barometer បានបញ្ជាក់ថា លោកប្រធានាធិបតី គួរតែទទួលយកការលើកឡើងរបស់ប្រជាពលរដ្ឋ ជុំវិញគោលនយោបាយ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃកូវីដ១៩។ រីឯបញ្ហាចម្បង មាន២ ត្រូវដោះស្រាយ រួមមាន​ ការចែករំលែកជំនួយសង្គម និងគោលនយោបាយមិនស៊ីសង្វាក់គ្នា។

បើតាមគេហទំព័រ Worldometer បានផ្សាយ នៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ថា ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន២៣ ១៦៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៥ ៨៧៧នាក់ និងស្លាប់ ១ ៤១៨នាក់។ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន​ គឺឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេ ហើយប្រទេសនេះ មានអ្នកឆ្លងច្រើនលំដាប់លេខ៣២ នៅលើពិភពលោក៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9264037