Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋមួយចំនួនត្អូញត្អែរថា ពិបាកក្នុងការបង់ថ្លៃប្រមូលសំរាម

ភ្នំពេញ៖ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតរដ្ឋករស្វយ័តគ្រប់គ្រងសំរាម និងសំណលរឹងរាជធានីភ្នំពេញ ក្នុងពេលអន្តរកាលតម្រូវឲ្យប្រជាពលរដ្ឋទៅបង់ថ្លៃប្រមូលសំរាម ដោយខ្លួនឯងតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក ឈប់ដាក់ជាមួយវិក័យបត្រអគ្កីសនីទៀត ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនបានលើកឡើងថា ពួកគាត់មានការពិបាកក្នុងការបង់ថ្លៃប្រមូលសំរាម នឹងសំណល់រឹង ក្នុងមួយរយៈពេលចុងក្រោយនេះ។

អ្នកស្រី ថារី នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឲ្យដឹងថា ចាប់តាំងពីអាជ្ញាធរតម្រូវឲ្យទៅបង់ថ្លៃសេវាតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក គាត់មានការលំបាកព្រោះមិនដឹងត្រូវបង់របៀបមិច មិនចាំថ្ងៃច្បាស់លាស់ ពេលខ្លះរវល់ការងារ នាំឲ្យភ្លេចពេល ភ្លេចថ្ងៃ ដែលត្រូវទៅបង់ថ្លៃប្រមូលសំរាមទៀតផង​។

ចំណែកលោក ឃុន សុភា ជាអ្នកលក់បាយគុយទាវ នៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ការបង់ថ្លៃប្រមូលសំរាម បើសិនជាមានការយល់ដឹងពីប្រព័ន្ធអេឡិចត្រូនិក ចេះលេងហ្វេសប៊ុកខ្លះៗនោះ មិនសូវមានការពិបាកក្នុងការទៅបង់ថ្លៃប្រមូលសំរាម និងសំណល់រឹងនោះ ទេ ប៉ុន្តែដោយសារការងាររវល់ខ្លាំង ពេលខ្លះធ្វើឲ្យគាត់មានការភ្លេចទៅបង់ ហើយម្យ៉ាងទៀត គឺខាតពេលវេលាធ្វើការងាររកស៊ីផងដែរ ព្រោះត្រូវទៅបង់ភ្លើងផ្សេង ទឹកផ្សេង នឹងសំរាមផ្សេងទៀត។

គួររម្លឹកថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា បានព្រមានបញ្ចេញឈ្មោះអ្នកមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈ តាមបណ្តាញសង្គម ឬ ប្រព័ន្ធផ្សព្វផ្សាយនានា បើមិនរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានទាន់ពេលវេលានោះទេ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញក៏៏មានវិធានការ កត់តា្របំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន ព្រមទាំងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់ផងដែរ បើសិននៅតែមិនរួសរាន់ទៅបង់ថ្លៃសេវាប្រមូលសំរា​ម៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9263946