ខ្សែប្រយុទ្ធ Kylian Mbappe បានបញ្ជាក់ថាការឈ្នះពានរង្វាន់ផ្ទាល់ខ្លួនសម្រាប់គេ មិនមែនជារឿងអស្ចារ្យអ្វីនោះទេ ប៉ុន្តែការឈ្នះជាក្រុមទើបជាអ្វីដែលរំភើបខ្លាំងបំផុត។ Mbappe ធ្លាប់បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនមកហើយ ទាំងការលេងនៅក្រុម PSG និងជម្រើសជាតិបារាំង។ ជាក់ស្ដែង ត្រឹមវ័យ២១ឆ្នាំនេះ ខ្សែប្រយុទ្ធខាងលើបានជួយក្រុមបារាំងលើកពាន World Cup 2018 នៅទឹកដីរុស្ស៊ីរួចហើយ។ មិនតែប៉ុណ្ណោះពានរង្វាន់ក្នុងលីគ Ligue1 វិញ ក៏ឈ្នះរាល់ឆ្នាំផងដែរជាមួយក្រុម PSG ។
ដោយមើលឃើញថាលេងល្អយ៉ាងនេះហើយ ទើបបានជាមានសំនួរថាតើ Mbappe ចង់ឈ្នះ Ballon d’Or ឱ្យល្បីឈ្មោះម្ដងទេ? សាមីខ្លួនបានឆ្លើយសំនួរនេះថា ខ្លួនហាក់ដូចជាមិនសូវជាខ្វល់ចំពោះពានរង្វាន់ផ្ទាល់ខ្លួននោះទេ។ អ្វីដែលរូបគេគិតនោះ គឺជួយក្រុមឱ្យបន្ដឈ្នះពានទៀត។ នៅជម្រើសជាតិបារាំង រូបគេចង់ឈ្នះ Euro នៅឆ្នាំក្រោយ ហើយនៅក្រុម PSG វិញ ចង់ជួយឱ្យបានឈ្នះ UEFA Champions League ម្ដងក្នុងប្រវត្តិសាស្ត្រក្លឹប៕