Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី សាកល្បងយន្ដហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tu-22M3M

ប្រភពព័ត៌មានពីឧស្សាហកម្មវិស័យការពារជាតិរុស្ស៊ី បានប្រាប់ភ្នាក់ងារសារព័ត៌មាន​ Tass នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថា យន្ដហោះជំនាន់ទី២ Tu-22M3M ត្រូវបានគេចាត់ទុកថា ជាយន្ដ​ហោះទម្លាក់គ្រាប់បែក មានល្បឿនលឿនជាងសំឡេង ហើយរហូតមកដល់ពេលនេះ យន្ដហោះទម្លាក់គ្រាប់បែក​ដ៏ទំនើបរបស់ប្រទេសរុស្ស៊ី ប្រភេទនេះ ត្រូវបានហោះហើរសាកល្បង ចំនួន៤លើកប្រកបដោយជោគជ័យ ហើយបន្ដសាកល្បង ជាលើកទី៥។

ប្រភពព័ត៌មានដដែល បានបន្ដថា ការហោះហើរលើកទី៥ ក៏បានធ្វើរួចហើយដែរ។ យន្ដហោះមានល្បឿនលឿនជាងសំឡេងនេះ បានហោះហើរប្រកបដោយជោគជ័យ នៅក្នុងការហោះហើរទាំង៤លើក។ យន្ដហោះប្រភេទនេះ បានបង្ហាញសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងដ៏ល្អផងដែរ។

ការិយាល័យរចនាម៉ូដរបស់ក្រុមហ៊ុន Tupolev បានថ្លែងថា ​យន្តហោះទម្លាក់គ្រាប់បែក Tu-22M3M បានហោះហើរ ប្រកបដោយជោគជ័យជាលើកដំបូងរបស់ខ្លួន នៅក្នុងខែមីនា ឆ្នាំ ២០២០។ ​រីឯការហោះហើរ សាក ល្បងរបស់យន្ដហោះនេះ នឹងត្រូវចាប់ផ្តើមបន្ដ នាពេលខាងមុខ។ យន្ដហោះទម្លាក់គ្រាប់បែក Tu-22M3M ​មានល្បឿនលឿននេះ ត្រូវបានអភិវឌ្ឍឲ្យកាន់តែទំនើប ចេញពីយន្ដហោះទម្លាក់គ្រាប់បែកបំពាក់មីស៊ីល ប្រភេទ Tu-22M3 ៕ ប្រែសម្រល ដោយ Nuon  

from: https://tnaot.com/km/m/detail/article/9263845