លោកស្រី Katie Miller លេខាព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក Mike Pence បានជាសះស្បើយពីកូវីដ១៩ ហើយវិលត្រឡប់ទៅធ្វើការជាធម្មតាវិញ។
កាលពីថ្ងៃទី២៦ ខែឧសភា លោកស្រី Katie Miller បានប្រកាសថា លោកស្រីបានជាសះស្បើយពីកូវីដ១៩ហើយ។ ក្នុងពេលដែលលោកស្រី Katie Miller ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមានចំពោះកូវីដ១៩ បុគ្គលិកនៅសេតវិមានទាំងអស់ ត្រូវបង្ខំឲ្យពាក់ម៉ាស់គ្រប់គ្នាក្នុងគោលដៅបញ្ចៀសការឆ្លងដល់ថ្នាក់ដឹកនាំ។
លោកស្រី Katie Miller បានរៀបការជាមួយលោក Stephen Miller ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ លោកស្រីបានទៅធ្វើការវិញ ក្រោយការធ្វើតេស្ត៣លើក រកមិនឃើញឆ្លងកូវីដ១៩នោះឡើយ។ លោកស្រីបានលើកឡើងថា «អរគុណ គ្រូពេទ្យទាំងអស់ និងសាច់ញាតិដែលជួយជ្រោមជ្រែងខ្ញុំ»។
លោកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមានបានប្រកាសថា «យើងខ្ញុំពិតជាសប្បាយរីករាយ ដែលឃើញលោកស្រី Katie Miller បានជាសះស្បើយ ហើយវិលត្រឡប់មកធ្វើការវិញ៕ ប្រែសម្រួលដោយ៖ MEO