ខ្សែបម្រើ Suat Serdar របស់ក្រុម Schalke ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលលេងការប្រកួតជាមួយក្រុម Augsburg កាលពីសប្តាហ៍មុន។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវខកខានរាល់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ បន្ទាប់ពីបានធ្វើការស្កេនរបួស ដោយឃើញលទ្ធផលថាសរសៃពួរជើងខាងឆ្វេងរបស់គេមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវការពេលសម្រាកព្យាបាលប្រហែល ៤ខែ។ នេះបើយោងតាមសម្តីរបស់ លោក David Wagner គ្រូបង្វឹកក្លិបបាល់ទាត់ Schalke។
Serdar ជាខ្សែបម្រើឆ្នើមមួយរូបរបស់ Schalke រូបគេត្រូវបាន លោក Wagner ជ្រើសឱ្យលេងជាជម្រើស ១១នាក់ ដំបូងចំនួន ២០ប្រកួត ហើយស៊ុតបញ្ចូលទីបាន ៧គ្រាប់ ផងដែរនៅក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នៅរដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore